មនុស្សខ្មែរមួយចំនួនដែលបានសិក្សាជ្រៅជ្រះ ចេញពីក្នុងសាសនាគឺផ្លូវធម៌ក្ដីពីផ្លូវលោកក្ដី
សង្កេតមើលចូលចិត្តនិយាយពាក្យហេតុផល បើដឹងហេតុផលក៏ចប់ គឺពួកគេនិយាយមក
អាងហេតុផល!
តែមិននិយាយពីហេតុពិតក្នុងសង្គមថា ក្នុងបច្ចុប្បន្នសង្គមប្រជាក្ដៅក្រហាយ ហេតុកើត
ចេញពី នរណាម៉េចក៏មិននិយាយ? ហេតុអ្វីបានជាផលក្ដៅក្រហាយធ្លាក់មកលើប្រជា
ទន់ខ្សោយ? ពិចារណាត្រង់នេះ ទីមួយដែលមិននិយាយ ព្រោះខ្លាចដាច់លាភសក្ការៈ
ពីសង្គមក្រុមមេដឹកនាំបច្ចុប្បន្នដែលខ្លួនបានទទួល នរណាទៅជាយ៉ាងណាក៏ទៅទៅ
ទីពីរគ្រាន់តែថាពាក្យហេតុផលមកគំរាមអ្នកដទៃ ការពិតខ្លួននឹងមិនយល់ថាហេតុមាន
រូបរាងបែបណានិងផលមានរូបរាងបែបណាឡើយ ។ល។
នៅក្នុងសង្គមចាត់មនុស្សចេញជា 4 ប្រភេទ ៖
01. ពួកមិនដឹងអ្វីមិនចង្អុលអ្វីសោះ ជាពួកសំរាមសង្គម សង្គមកើតហេតុការណ៍អ្វីក៏កើត
ទៅមិនខ្វល់អ្វីឡើយ ពួកនេះទាញសង្គមមិនឱ្យចម្រើនគ្រប់ផ្នែកគ្រប់វិស័យ ។
02. ពួកមិនដឹងអ្វីតែចង្អុលប្រាប់ ជាពួកជាអ្នកដែលធ្វើឱ្យកើតកោលាហលក្នុងសង្គម បង្កភាពស្មុគស្មាញដល់សង្គមប្រទេសជាតិយ៉ាងខ្លាំង ព្រោះខ្លួនមិនដឹងតែពេញចិត្តចង្អុយ
បង្ហាញ (បើមនុស្សពួកនេះមានអំណាច មិនបាច់និយាយ ពិតប្រាកដមើលស្រុកខ្មែរ)។
03. ពួកដឹងតែមិនចង្អុយបង្ហា ជាពួកឃើញតែប្រយោជន៍ផ្ទាល់ខ្លួន យកប្រៀបសង្គម កោង
សង្គម ពួកនេះអាក្រក់ជាងពួកទីមួយទៅទៀត ប្រើការមិនបាន គ្មានកើតប្រយោជន៍អ្វីដល់
សង្គមឡើយ ខ្លួនឯងដឹងការពិតច្បាស់លាស់ មិនយកចំណេះដឹងទៅចង្អុយបង្ហាសង្គម
តែត្រឡប់ជាយកចំណេះដឹងទៅយកប្រៀបសង្គម កោងសង្គមទៅវិញ ។
04. ពួកដឹងហើយចង្អុយ ជាពួកចាត់ទុកបានថាជាបណ្ឌិតព្រោះមានចំណេះដឹងហើយនាំពន្លឺ
បំភ្លឺមកឱ្យដល់សង្គមប្រទេសជាតិ បង្ហាញសង្គមតែការចង្អុយបង្ហានេះត្រូវជ្រើសរើសមនុស្ស
ជាដើមហេតុផង កុំនឹកគិតចង់ចង្អុយក៏ចង្អុយ។
ប្រែសម្រួលដកស្រង់ចេញពីវិជ្ជា ចំណេះដឹងគូនិងគុណធម៌(Knowledge andMorality) របស់សាកលវិទ្យាល័យរាមគាំហែង (Ramkhamhaeng University)
ប្រភព៖ Facebook មិត្តអ្នកអាន