ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ដោយកប៉ាល់ ខូស្តា ខន់ខូឌា បានបើកទៅ
បុកនិងថ្មច្រាំងបានកើនឡើងដល់ ១១នាក់ហើយនៅក្នុងថ្ងៃពុធនេះ នៅពេលដែលសាក
សពចំនួន៥ទៀតត្រូវបានគេរកឃើញនៅក្នុងកប៉ាល់។
បើតាមអាជ្ញាធរប្រចាំតំបន់បានអោយដឹងថា មនុស្សចំនួន២៤នាក់ផ្សេងទៀតកំពុងតែបាត់
ខ្លួននៅឡើយ ហើយឪកាសដែលអាចរកពួកគេឃើញគឺកាន់តែមានតិចតួចទៅៗ។
ប្រតិបត្តិការជួយសង្រ្គោះដ៏ធំមួយត្រូវបានធ្វើឡើងនៅក្នុងឆ្នេរភាគខាងលិចប្រទេសអ៊ីតាលី
ក្រោយពេលដែលកប៉ាល់ដឹកអ្នកដំណើរប្រវែង ២៩០មែត្រ ដែលមានផ្ទុកអ្នកដំណើរ៤,២០០
នាក់បានបើកទៅបុកនិងច្រាំងថ្មកាលពីយប់ថ្ងៃសុក្រសប្តាហ៍កន្លងទៅ៕
ដោយ
វឌ្ឍនា