ភ្នំពេញ៖ មុននេះបន្តិចគេហទំព័រ LookingTODAY បានធ្វើការចុះផ្សាយនូវ អត្ថបទព័ត៌មានមួយ
ដោយដាក់ចំណងជើងថា "មាន សូនីតា កំពុងមានបុរស កូនលោកធំតាម ប្រមាញ់ចង់បានបេះ
ដូង" ។ នៅក្នុងអត្ថបទនោះ បានសរសេរ ដោយសំអាងតាមប្រភព និយាយចេញពី រង្វង់អ្នក
សិល្បៈ ដែលកៀកកិត ជាមួយតារាស្រីរូបនេះ ។
គេហទំព័រ LookingTODAY បានសរសេរ ដោយដកស្រង់សម្តី ចេញពីប្រភពមួយនេះ បានលើក
ឡើងថា បុរសម្នាក់នេះ មាន វ័យប្រហាក់ប្រហែលគ្នា នឹង មាន សុនីតា ហើយបុរសម្នាក់នោះ
ក៏ជាកូនរបស់ លោកធំម្នាក់ ដែលមានទ្រព្យសម្បត្តិ ច្រើនហូរហៀ ព្រមទាំងមានឥទ្ធិពល មិន
ធម្មតានៅក្នុង ស្រុកទៀតផង។ ពេលនោះ LookingTODAY បានព្យាយាមទំនាក់ទំនង ទៅសុំការ
បំភ្លឺពីនាង ជុំវិញរឿងនេះដែរ ប៉ុន្តែលេខទូរស័ព្ទរបស់ សូនីតា មិនអាចធ្វើការទំនាក់ទំនងបាន។
ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាមៗ មិនបង្អង់យូរ តារាសម្តែងធ្មេញ ជំពើសសាច់សខ្ចី កញ្ញា
មាន សូនីតា ក៏បានចេញមុខធ្វើការបដិសេធ ចំពោះព័ត៌មានលេចឮនេះថា ជារឿងមិនពិត ហើយ
គ្រាន់តែជា ពាក្យចចាមអារ៉ាម ដែលនិយាយ ពីចេញពីមាត់មួយ ទៅមាត់មួយតែប៉ុណ្ណោះ។
តាមរយៈការផ្តល់បទ សម្ភាសន៍ឲ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទនារសៀលថ្ងៃទី៣០
ខែឧសភា ឆ្នាំ២០១៣ តារាសម្តែងស្រីវ័យក្មេង សម្បូរមន្តស្នេហ៍ កញ្ញា មាន សូនីតា បាននិយាយ
ប្រាប់ឲ្យដឹងថា "ខ្ញុំអត់បានដឹងទេបង...! តើអ្នកណាគេនិយាយ ក៏ដឹងជាងខ្លួនខ្ញុំមាំម្ល៉េះ?...ខ្ញុំសូម
បកស្រាយប្រាប់ទៅបង ក៏ដូចជាទស្សនិកជនថា អត់មានកូន លោកធំណា តាមស្រឡាញ់ខ្ញុំទេ"។
មាន សូនីតា បាននិយាយបន្តថា "ពុំមានរឿងនេះ កើតឡើងដូចជា គេនិយាយនោះទេ ហើយខ្ញុំ
ក៏មិនបានដឹងថា លេចចេញមកពីខាងណាដែរ ។ ចំពោះព័ត៌មាន ដែលលេចឮមកនេះ ខ្ញុំគិតថា
គ្រាន់តែជា ពាក្យចចាមអារ៉ាម ដែលគេនិយាយតៗគ្នា តែប៉ុណ្ណោះ។ម្យ៉ាងទៀត ដោយសារតែ
យើងជាអ្នកសិល្បៈ ទើបបានជាពួកគេ ចាប់អារម្មណ៍ ខ្លាំងយ៉ាងដូច្នេះ..!"។
យ៉ាងណាក្តី តារាសម្តែងដែល គ្រងតំណែងជា តួឯកស្ទើរតែគ្រប់រឿង កញ្ញា មាន សូនីតា មិន
បានបញ្ចេញ ជាកំហឹងណាមួយ ទៅលើការលេចធ្លាយ ព័ត៌មានខាងលើនេះឡើយ ដោយនាង
បញ្ចេញ អាកប្បកិរិយា និយាយសម្តីស្រទន់ថា "ខ្ញុំអត់មានខឹង ឬ បន្ទោសទៅលើអ្នកណាទេ។
ម្យ៉ាងទៀត ខ្ញុំក៏មិនខឹងចំពោះការ ចុះផ្សាយព័ត៌មាន នេះដែរ ព្រោះថា ដូចដឹងស្រាប់ហើយ អ្នក
សារព័ត៌មាន ឲ្យតែមានរឿងអ្វីប្លែកថ្មី គឺពួកគាត់តែងតែ យកមកសរសេរ ដើម្បីធ្វើការចុះផ្សាយ
ជារឿងធម្មតា....ហើយអ្នកព័ត៌មាន តែងត្រូវការចង់ដឹង ពីរឿងអ្នកសិល្បៈ ។ ចំណែកឯអ្នក
សិល្បៈវិញ ក៏ត្រូវតែរក អ្នកសារព័ត៌មានដែរ.." ។
ខុសប្លែកពីតារាស្រីដទៃ មាន សូនីតា តែងតែស្វាគមន៍រាល់ការ ស្នើសុំសម្ភាសន៍ ជាមួយអ្នក
កាសែត ខណៈមានតារាស្រីខ្មែរ មួយចំនួនតូច តែងបញ្ចេញ ឥរិយាបទឆេវឆាវ ខឹងក្រោធ
ក្រោយពីមានការចុះផ្សាយព័ត៌មាន ឬមួយនៅពេលភ្នាក់ សារព័ត៌មានទំនាក់ទំនងទៅ ដើម្បី
សុំបទសម្ភាសន៍ណាមួយ ជុំវិញរឿងរ៉ាវជីវិត ស្នេហ៍ឯកជន របស់ពួកគេ។ មួយវិញទៀតក៏
មានតារាខ្លះ តែងបញ្ចេញនូវអាកប្បកិរិយា ធ្វើខ្លួនមិនស័ក្តិសម ទៅនឹងអ្វីដែលទស្សនិកជន
បានគាំទ្រផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល