CamNews

គ្រោះថ្នាក់ 

ក្មេងជំទង់ម្នាក់ កាត់ប្រដាប់ភេទខ្លួន ព្រោះតែវាមានអារម្មណ៍ផ្លូវភេទខ្លាំងពេក

 

ក្មេងប្រុសជនជាតិចិនម្នាក់ (មិនបានបង្ហាញអត្តសញ្ញាណ) អាយុ៧ឆ្នាំ រស់នៅខេត្ត Fujian
ប្រទេសចិនបានសម្រេចចិត្តកាត់ប្រដាប់ភេទរបស់ខ្លួនចោល ពីព្រោះតែគេមានអារម្មណ៍
អៀនខ្មាស់ និងពិបាកទ្រាំនូវអារម្មណ៍ផ្លូវភេទខ្លាំងក្លា ដែលបណ្តាលឲ្យចេញទឹកកាម (ជា
ដំណាក់កាលដំបូងរបស់ភាពជាជំទង់)។

នៅថ្ងៃកើតហេតុ ម្តាយរបស់ក្មេងប្រុសម្នាក់នោះ មានការស្លន់ស្លោយ៉ាងខ្លាំង ដោយសារ
មានការហូរឈាមខ្លាំងពីប្រដាប់ភេទកូនរបស់ខ្លួន។ គាត់បាននាំកូនប្រុសម្នាក់នេះទៅកាន់
មន្ទីរពេទ្យ ហើយជាសំណាងល្អ ក្មេងប្រុសម្នាក់នេះត្រូវបានលោកគ្រូពេទ្រសង្គ្រោះទាន់
ពេលវេលា។

សព្វថ្ងៃក្មេងប្រុសម្នាក់ បានលះបង់ការសិក្សាពីសាលារដ្ឋមកកាន់សាលាឯកជនវិញ ហើយ
ត្រូវបានក្មេងៗខ្លះរើសអើងគេទៀតផង។ រឿងហេតុដែលកើតឡើងនេះមកពី កុមារម្នាក់នេះ
មានការយល់ដឹងទាប ពីបញ្ហាផ្លូវភេទ ដែលតាមពិតទៅក្មេងប្រុសគ្រប់គ្រប់ៗរូបសុទ្ធតែឆ្លង
កាត់ដំណាក់កាលចេញទឹកកាមដំបូង  ដែលធ្វើឲ្យពួកគេមានអារម្មណ៍ផ្លូវភេទខ្លាំង។

ហេតុដូចនេះ មាតាបិតាគ្រប់រូប គួរតែអប់រំណែនាំ កូនរបស់ខ្លួននៅពេលពួកគេឈានដល់
វ័យជំទង់ពីបញ្ហានេះ មិនថាក្មេងប្រុស (ការចេញទឹកកាមដំបូង) ឬក្មេងស្រីឡើយ (ការមាន
រដូវដំបូង) ដើម្បីប្រការនូវគ្រោះថ្នាក់ដូចខាងលើ៕

ដោយ៖ តុលា
ប្រភព៖ china


Tags: strange danger