CamNews

ព័ត៌មានជាតិ 

កំពុងរាំ ក្នុងមង្គលការ អ្នកភូមិត្រូវ ក្រុមអន្ធពាល កាប់នឹងពូថៅ រងរបួសធ្ងន់ ២នាក់

សៀមរាប ៖ បុរស ២នាក់ បានរងរបួស យ៉ាងធ្ងន់ធ្ងរ ម្នាក់ដេរជាង ២០ថ្នេរ និងម្នាក់ ទៀត
ដេរជិត ១០ថ្នេរ បន្ទាប់ពីជនបង្ក ៤ ទៅ ៥នាក់ ប្រដាប់ដោយពូថៅ និងដំបង ជ្រុង ទៅកាប់
និងវាយប្រហារ ខណៈដែល ជនរងគ្រោះទាំង ២នាក់ កំពុងរាំលេង សប្បាយនឹងសំឡេង
ធុងបាស់ ក្នុងពិធីមង្គល ការ របស់អ្នកភូមិ ។ អំពើកាប់ចាក់គ្នាយ៉ាង អនាធិបតេយ្យ ក្នុង
ពិធីមង្គលការខាងលើ នេះ បានកើតឡើងកាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី១៨ ខែមិថុនា
ឆ្នាំ ២០១៣  ស្ថិតក្នុងភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្ដសៀមរាប ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ប៉ាត់ ញ៉ាញ់
អាយុ ៣៣ឆ្នាំ មុខរបរ កសិករ រស់ នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម រងរបួស
ចំក្បាលមួយពូថៅ និងខ្នង ២ពូថៅ ដេរអស់ ២២ថ្នេរ និងជនរងគ្រោះម្នាក់ ទៀត ឈ្មោះ
បូ នរន្ដ អាយុ ២៤ឆ្នាំ មុខរបរ ជួសជុលរថយន្ដ រងរបួសចំក្បាល ដោយ ដំបងឈើជ្រុង
ដេរអស់ចំនួន ៧ថ្នេរ ជនរង គ្រោះរូបនេះ រស់នៅភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូទ្រនិគម
ហើយបច្ចុប្បន្នកំពុងសម្រាក ព្យាបាលមុខរបួសទាំង ២នាក់ នៅគ្លីនិកឯក ជន ។

ជនរងគ្រោះ បូ នរន្ដ បាននិយាយថា មុនពេលកើតហេតុ ខ្លួនត្រូវបានសាច់ញាតិ ខាង
កូនកំលោះ ពឹងឱ្យទៅជួយរត់តុ និង មើលការខុសត្រូវ លើកម្ហូបជូនភ្ញៀវលុះ ដល់រត់
ចំពិធីមង្គលការ ខណៈដែលភ្ញៀវនៅ សល់តែអ្នកផឹកស៊ី ២ទៅ៣តុ ជនរងគ្រោះ ក៏បាន
ចូលទៅរាំលេងសប្បាយកំដរឆាក អមដោយសំឡេងធុងបាស់នោះ ។ជនរងគ្រោះបន្ដថា
នៅពេលកំពុងរាំលេងកំសាន្ដ ស្រាប់តែមានជនបង្កមួយក្រុម ពី ៤ទៅ ៥ នាក់ ប្រដាប់
ដោយពូថៅ និងដំបងជ្រុងបាន ចូលទៅវាយពួកគេ បណ្ដាលឱ្យរងរបួសធ្ងន់ តែម្ដង ធ្វើ
ឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងពិធីមង្គលការនេះ ។

សេចក្ដីរាយការណ៍ ពីអ្នកដែលទៅចូល រួម ក្នុងពិធីមង្គលការខាងលើបានឱ្យដឹងថា តាំង
ពីល្ងាចមកម្ល៉េះ ជនរងគ្រោះ និងជន បង្កបានទាស់សំដីគ្នាមួយប្រាវ រហូតដល់ការ វាយតប់
ប៉ុន្ដែ ត្រូវបានចាស់ទុំនៅក្នុងរោងការ ចេញមកបំបែក ហើយក៏ត្រឡប់ទៅ ផ្ទះរៀងៗខ្លួន ។

លុះដល់ម៉ោងកើតហេតុ ជនបង្កខាងលើ ក៏បានមកធ្វើសកម្មភាព វាយកាប់ចាក់ជន រង
គ្រោះតែម្ដង ។ ក្រោយកើតហេតុក្រុម ជនបង្កទាំងនេះ បានគេចខ្លួនបាត់មិនទាន់ ត្រូវបាន
ចាប់ខ្លួននៅឡើយទេ ។

គួរបញ្ជាក់ថា សកម្មភាពក្មេងទំនើងបង តូចបងធំ នៅក្នុងភូមិសាស្ដ្រខាងលើបាន កើតឡើង
ជាបន្ដបន្ទាប់ មិនថា ក្នុងពិធី មង្គលការឡើយ ពោលដេញកាប់ចាក់គ្នា នៅតាមដងផ្លូវ
ក៏កើតមានដែរ ប៉ុន្ដែមិន ដែលឃើញសមត្ថកិច្ចណាមួយ បង្ក្រាបបាន នោះទេ ។ ដូច្នេះ
សូមលោកស្នងការខេត្ដ សៀមរាប ឧត្ដមសេនីយ៍ទោ សត ណាឌី ជួយប្រាប់លោកអធិការ
ឱ្យជួយពង្រឹងសន្ដិ សុខ ជូនប្រជាពលរដ្ឋនៅតំបន់នោះផង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news