CamNews

ព័ត៌មានជាតិ 

វៀតណាមមួយក្រុម ពេលចេញពីច្រៀង និងផឹកស៊ី វាយសន្ដិសុខ នៅហាងសូនី

ភ្នំពេញ ៖ ជនជាតិវៀតណាម ចំនួន៥ នាក់ ត្រូវបានកម្លាំង នគរបាលខណ្ឌដូនពេញ
ដេញតាម ហើយឃាត់ខ្លួននិង ឃាត់ខ្លួនពួកគេ ទាំង៥នាក់ នៅជិតវិមានឯករាជ្យ បន្ទាប់ពី
ពួកគេទាំងនេះ មានជម្លោះរហូតដល់វាយ តប់គ្នា ជាមួយសន្ដិសុខ ដែលយាមកាមនៅ
ហាងផឹកស៊ី និងច្រៀងខារ៉ាអូខេ យីហោសូនី ស្ថិតនៅផ្ទះលេខ៥៤ពែ០ ផ្លូវលេខ១៣
សង្កាត់ ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ កាលពីវេលា ម៉ោង១២និង៣០នាទីយប់រំលង
អាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យ
មានជម្លោះកើតឡើង រវាងបុរសជនជាតិ វៀតណាមទាំង៥នាក់ និងសន្ដិសុខបម្រើ
ការងារនៅហាងតន្ដ្រីសូនី ដោយសារតែជន ជាតិវៀតណាមទាំង៥នាក់ ដែលនាំយក
កូន ប្រុសម្នាក់ទៅជាមួយផងនោះ ហើយពេល ចេញពីច្រៀងខារ៉ាអូខេ និងផឹកស៊ីចប់
មន្ដ្រី សន្ដិសុខ បានទៅដាស់កូនក្មេងឱ្យភ្ញាក់ឡើង ប៉ុន្ដែកូនក្មេងនោះ ពេលកំពុងដេក
នៅលើ ប៉ៅអ៊ី ដើម្បីរង់ចាំឪពុកច្រៀងយំ ទើបធ្វើឱ្យ ពួកគេខឹងនិងសន្ដិសុខ កើតជា
ជម្លោះតែម្ដង រហូតដល់វាយគ្នា ផ្អើលក្នុងហាង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា មុនពេលកើតហេតុបុរសជនជាតិ
វៀតណាមទាំង៥នាក់ រួមជាមួយកូនក្មេង អាយុ៧ឆ្នាំម្នាក់ផងនោះ បានជិះ រថយន្ដម៉ាក
តាកូម៉ា ពណ៌ក្រហមមួយបាំងកន្លះ ពាក់ស្លាក លេខភ្នំពេញ 2M-4579 ឆ្ពោះទៅហាងផឹក
ស៊ីខាងលើ ។

ប្រភពព័ត៌មានបានបន្ដថា ពេលទៅដល់ ហាងផឹកស៊ីពួកគេទាំង៥នាក់បានចូលផឹកស៊ី
និងច្រៀងខារ៉ាអូខេ ប៉ុន្ដែដោយសារយប់ជ្រៅ ពេក កូនរបស់ខ្លួនងងុយដេក ហើយដេក
នៅ លើប៉ៅអ៊ី របស់សន្ដិសុខយាម លុះម៉ោង ប្រមាណ១២ជាង នៅពេលដែលពួកគេផឹក
ស៊ីនិងច្រៀងចប់ សន្ដិសុខ ពេលឃើញដូច្នេះ ក៏ទៅដាស់ កូនក្មេងរូបនេះ ឱ្យភ្ញាក់ប៉ុន្ដែវាយំ
ជាហេតុនាំឱ្យឪពុករបស់វាខឹងនឹងសន្ដិសុខ ដោយមិនបានសួរនាំអ្វីនោះ ក៏កើតជម្លោះ
ហើយព្រួតគ្នាវាយសន្ដិសុខ បង្កឱ្យមានការ ភ្ញាក់ផ្អើល នៅក្នុងហាង ។ ប៉ុន្ដែក្រោយពីបង្ក
ជម្លោះនិងព្រួតវាយសន្ដិសុខ បុរសជនជាតិ វៀតណាមទាំង៥នាក់ បាននាំគ្នាជិះរថយន្ដ
ចេញពីហាងធ្វើព្រងើយ ទើប ធ្វើឱ្យកម្លាំង សមត្ថកិច្ចខណ្ឌដូនពេញ ទាក់ទងនិងដេញពី
ក្រោយ ទើបចាប់បាននៅក្បែរវិមានឯករាជ្យ ដើម្បីនាំខ្លួនពួកគេ ទៅសាកសួរនិងដោះស្រាយ
តាមនីតិវិធី ។

អធិការរងនគរបាលខណ្ឌដូនពេញ លោក ញ៉ែម សៅណុល បានប្រាប់មជ្ឈមណ្ឌលព័ត៌ មាន
ដើមអម្ពិលតាមទូរស័ព្ទនៅរសៀលថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០១៣ឱ្យដឹងថា ចំពោះ ករណីនេះ
កម្លាំងនគរបាលខណ្ឌដូនពេញ ពិត ជាបានឃាត់ខ្លួនបុរសជនជាតិវៀតណាមទាំង ៥នាក់ពិត
ប្រាកដមែន បន្ទាប់ពីទទួលព័ត៌ មានថា កើតមានជម្លោះនៅក្នុងហាងផឹកស៊ី ខាងលើ។

យ៉ាងណាក៏ដោយបើយោងតាមលោក ញ៉ែម សៅណុល ចំពោះករណីនេះ សមត្ថកិច្ច បានធ្វើ
ការសម្របសម្រួលរវាងពួកគេទាំង៥ នាក់ និងភាគីជនរងគ្រោះ ដោយសារតែករណី នេះ មិន
បានបង្កឱ្យមានរបួសស្នាមធ្ងន់ធ្ងរ នោះឡើយ ។ បើមានការសម្របសម្រួល យ៉ាងនេះក្ដី ពី
សំណាក់សមត្ថកិច្ចនោះ ប៉ុន្ដែ មជ្ឈដ្ឋាន មួយចំនួននិងប្រជាពលរដ្ឋ ដែល បានឃើញព្រឹត្ដិ
ការណ៍នេះ បានរិះគន់ជនជាតិ វៀតណាមទាំង៥នាក់ ដែលបង្កការអុកឡុក និងបង្កទំនាស់
ដោយសារតែការ ផឹកស៊ីស្រ វឹង ហើយបើករថយន្ដចេញពីកន្លែងកើត ហេតុ ដោយគ្មានការ
ទទួលខុសត្រូវសោះ ឡើយ ។ ម្យ៉ាងវិញទៀត នៅពេលដែល សមត្ថកិច្ចទៅឃាត់រថយន្ដ
នៅក្បែរវិមានឯក រាជ្យនោះ ពួកគេទាំង៥នាក់បានបញ្ចេញឫក ពារនិងកាយវិការច្រង៉េង
ច្រង៉ាងនៅលើរថយន្ដ ដោយសារតែអាការៈស្រវឹង ធ្វើឱ្យប្រជា ពលរដ្ឋ ដែលឈរមើល
ព្រឹត្ដិការណ៍នេះម្នាក់ៗ នាំគ្នារិះគន់យ៉ាងខ្លាំង ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Tags: national news