សូមកុំមានការអស់សង្ឃឹមអី ចំពោះមុខមាត់ពិតរបស់តារាកូរ៉េខាងត្បូង ព្រោះថា ទោះជាយ៉ាង
ណា ពួកគេក៏ជាមនុស្សធម្មតា ដូចគេ ដូចឯងនោះដែរ!
ក្រុមតារាចម្រៀងកូរ៉េខាងត្បូង បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍ និងការចូលចិត្តរបស់
យុវវ័យរបស់កម្ពុជា យ៉ាងច្រើន។ ចំណុចពិសេសរបស់ពួកគេ គឺស្ទីល និងម៉ូដសម្លៀកបំពាក់ សម្លេង
ពិរោះ និងជាពិសេសគឺពួកគេមានរូបរាងស្រឡូន ស្រស់ស្អាត រង្វង់មុខពេញដោយមន្ដស្នេហ៍។ ប៉ុន្ដែ ប្រសិនមើលអោយបានល្អិតល្អន់ នោះអ្នកនឹងដឹងថា សម្រស់នេះគឺគ្រាន់តែជា "ផលិតផល" នៃការ
តុបតែងដ៏ត្រឹមត្រូវ ការប្រើប្រាស់ក្រែម ព្រមទាំងមានជំនួយពី photoshop។
ប្រការនេះ មិនមានអ្វីចម្លែកនោះទេ ព្រោះថា ពួកគេសុទ្ធតែចង់អោយខ្លួន ក្លាយជាអ្នកដែលមានភាព
ស្រស់ស្អាត ដាច់គេ។ ពួកគេតែងចង់បង្កើតអារម្មណ៍ និងការយល់ឃើញល្អៗពីក្រុមអ្នកគាំទ្រ ដោយ
ការងាយស្រួលរាប់អាន និងសម្រស់។ នេះក៏ជាកត្តាមួយដែលធ្វើអោយពួកគេទទួលបានជោគជ័យ។
ជាមួយនឹងភាពជាក់ស្ដែង ក្រុមតារាកូរ៉េខាងត្បូង ក៏មានចំណុចខ្វះខាតដូចគេ ដូចឯង។ ពួកនាងក៏
មានមុននៅលើផ្ទៃមុខ មានស្នាមជ្រួញ ឬការញញឹមឃើញអាក្រក់។ល។
ដើម្បីអោយជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing