CamNews

តន្រ្តី 

Lady Gaga ស្រាតអស់រលីង តែហ្មងហើយក្នុង MV ថ្មី (មានវីដេអូ)

Lady Gaga ទើបតែបន្តបញ្ចេញនូវ MV ថ្មីបំផុតរបស់ខ្លួន ជាបទចម្រៀងបន្ទាប់ពីអាល់ស៊ុម "Artpop" - "G.U.Y" ជាមួយនឹងឈុតឆាកសម្តែង គួរឲ្យចាប់អារម្មណ៍ជាច្រើន។ បន្តបង្ហាញនូវគំនិតច្នៃប្រឌិតមិន ចេះឈប់ឈរ Lady Gaga មិនបានធ្វើឲ្យអ្នកគាំទ្រនាង អស់សង្ឃឹមឡើយ។

MV ដែលត្រូវបានហៅថា "An Artpop Film" ដែលមានរយះពេលដល់ទៅជិត ១២នាទី ត្រូវបានកាត់ គួបផ្សំបញ្ចូលគ្នានូវបទចម្រៀងជាច្រើន នៅក្នុងអាល់ប៊ុម "Artpop" តែផ្តោតអារម្មណ៍តែទៅលើ "G.U.Y" ។

Gaga បាននាំមកជូននូវវីដេអូសម្តែង បែបដំណើររឿងជាទេវកថាបន្តិច ជាមួយនឹងការបង្កើត រូបភាព និងទេសភាព​ ដ៏ស្អាតស្រស់ត្រកាល។ ជាពិសេស នាងថែមទាំងបង្ហាញនូវរូបរាងដងខ្លួន យ៉ាងសិចស៊ី តាមរយះការឈុតសម្លៀកបំពាក់រឹបចេញអស់រាង ឈុតបែបប៊ីគីនី សម្តែងឈុតបែប ស្រើបស្រាល ជាមួយតួសម្តែងប្រុស និងថែមទាំងមានឈុតស្រាត ទៀតផង។ បណ្តាអ្នកគាំទ្រ តារាចម្រៀង Lady Gaga កំពុងតែធ្វើការអំពាវនាវជួយ តារាចម្រៀងក្នុងដួងចិត្តរបស់ពួកគេ ឲ្យទទួលបានការ ចុចចូល ទស្សនាបាន ២០លានដង ក្នុងថ្ងៃដំបូង សម្រាប់វីដេអូចម្រៀងលើកនេះ។

តើ MV ថ្មីរបស់ Lady Gaga មានឈុតឆាកថ្មីប្លែក អ្វីខ្លះទៅ? ជ្រាបច្បាស់ មានតែតាមដានទស្សនា នូវ វីដេអូចម្រៀងរបស់នាង ខាងក្រោមនេះទាំងអស់គ្នា៖

 

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Lady Gaga G.U.Y An ARTPOP Film Entertainment Singer new MV តន្រ្តីបរទេស