CamNews

រដ្ឋភិបាល Uruguay នឹងលក់កញ្ឆាជាផ្លូវការ

រដ្ឋភិបាលរបស់អាមេរីកខាងត្បូង Uruguay អាចក្លាយទៅជារដ្ឋភិបាលដំបូងបង្អស់នៅលើពិភព
លោក ដែលលក់កញ្ឆា ឲ្យមហាជនដោយស្របច្បាប់។


ប្រធានាធិបតេយ្យ Jose Mujica

ប្រធានាធិបតេយ្យ Jose Mujica គ្រោងនឹងដាក់សេចក្តីព្រាងច្បាប់មួយឲ្យ ដែលអនុញ្ញាតឲ្យរដ្ឋភិបាល
លក់ប្រភេទគ្រឿងញៀននេះ ឲ្យអ្នកណាដែលបានចុះឈ្មោះ ក្នុងទិន្នាន័យរបស់រដ្ឋភិបាល។ រដ្ឋមន្រ្តី
ក្រសួងការពារជាតិ Fernadez Huidobro បានឲ្យដឹងថា គោលនយោបាយនេះត្រូវតែ គ្រប់គ្រងឲ្យបាន
ដិតដល់ ហ្មត់ចត់។ លោកបានឲ្យដឹងថា "យើងត្រូវការយកចិត្តទុកដាក់ពិសេសទៅលើបញ្ហានេះខណៈ
ចេញការសម្រេចចិត្តបែបនេះ។ ជាពិសេសនេះ នៅពេលដែលធ្វើអោយប្រភេទគ្រឿងញៀនដែលអន្តរ
ជាតិ មិនទាន់យល់ព្រម អោយក្លាយជាស្រប់ច្បាប់។ យើងត្រូវតែមានចាត់វិធានការ ដើម្បីធ្វើអោយវា មិនមានផលប៉ះពាល់ដល់ប្រទេសជិតខាង និងមិនឲ្យវាក្លាយជា បញ្ហាដែលត្រូវគេចោទប្រកាន់ថា ជា
មជ្ឈមណ្ឌលផលិត និងចែកចាយគ្រឿងញៀនអន្តរជាតិ។ ដូច្នេះ ខ្ញុំគិតថារដ្ឋភិបាលត្រូវតែត្រួតពិនិត្យ
ឲ្យបានល្អ ក្នុងការផលិតថ្នាំញៀននេះ"។

លោករដ្ឋមន្ត្រី Huidobro ក៏បានបន្ថែមថា សេចក្ដីព្រាងច្បាប់នឹងប្រឆាំងនឹងបទឧក្រឹដ្ឋកម្មនានាដែល
កំពុងកើនឡើងក្នុងប្រទេស ដោយលុបបំបាត់ប្រាក់ចំណេញគ្រឿងញៀនខុសច្បាប់ របស់ពួករត់ពន្ធ ហើយនឹងជំរុញឲ្យអ្នកប្រើប្រាស់ ប្តូរពីការប្រើប្រាស់ប្រភេទគ្រឿងញៀនគ្រោះថ្នាក់ច្រើនដូចជាកូកាអ៊ីន មកប្រើប្រភេទគ្រឿងញៀនគ្រោះថ្នាក់ស្រាល ដូចជាកញ្ឆា។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ Uruguay ចាត់ទុកការប្រើប្រាស់ កញ្ឆា ថាជា បញ្ហាមិនមែនជាអំពើខុសច្បាប់
នោះទេ៕

ព័ត៌មានបន្ថែម៖ តើកញ្ឆាជាអ្វី?


ដោយ៖ មិនា
ប្រភព៖  BBC