សៀមរាប: ជារៀងរាល់ឆ្នាំនៅក្រុងសៀមរាប មានភ្ញៀវជាតិនិងអន្តរជាតិ បានមក
ទស្សនាប្រាង្គប្រាសាទ ជាពិសេសគឺប្រាសាទអង្គរវត្ត ដែលមានអាយុកាលជាយូរ
យារណាស់មកហើយ។ ប្រាង្គប្រាសាទទំាងអស់នោះហើយ បានប្រែក្លាយតំបន់
និងជីវភាពប្រជាជននៅក្បែរនោះ មានភាពប្រសើរឡើង មិនតែប៉ុណ្ណោះសព្វថៃ្ងនេះ
ទំាងផ្ទះសំណាក់ និងអូតែលមានចំនួនសរុប ១០០០០ បន្ទប់ និងអាចលើស
ពីនេះផងដែរ។
ទន្ទឹមនឹងនេះ បច្ចុប្បន្នក្រុងសៀមរាបបានក្លាយជាតំបន់ធំទីពីរនៃការរៀនសូត្រ
បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានធើ្វអោយសិស្ស និស្សិតនៅតំបន់នោះមានការ
មានការអប់រំខ្ពស់ និង មានចំនេះដឹងផងដែរ។ ទោះបីជាប្រព័ន្ធអប់រំមានការធំ
ទូលាយបែបនេះយ៉ាងណាក្តី ក៏មាននិស្សិតមួយចំនួនមានបញ្ហាបន្ថិចបន្តួចផងដែរ
ជាក់ស្តែងនិស្សិតឈ្មោះ គីម បូរិន អាយុ២៦ឆ្នាំ មានមុខរបរជានិស្សិតផង និងជាGuide ផងបាននិយាយថា រូបគេចង់ក្លាយជាមេធាវីនៅថៃ្ងអនាគត ប៉ុន្តែពេលខ្លះ រូបគេ
មានបញ្ហាខ្លះជាមួយការសិក្សា នៅពេលដែលការងាររវល់ គឺចំពេលភ្ញៀវទេសចរណ៏ មកលេងកំសាន្តច្រើន ជាហេតុធើ្វអោយរូបគេត្រូវ នៅជាមួយភ្ញៀវយូរ និងត្រូវដាក់ច្បាប់មិនទៅសាលាផងដែរ ហើយពេលខ្លះរូបគេទៅសាលារៀន
បូរិន មានអាការៈថាអស់កំលំាង ហើយបាននិយាយទៅកាន់មិត្តភ័ក្រថា
� វៃខ្ញុំមក ប្រសិនជាខ្ញុំមានអារម្មណ៏ថាងងុយគេងនៅពេលដែលរៀននៅក្នុងថ្នាក់�។
ចំនែកឯនិស្សិត រស់ ប៊ុនធី បាននិយាយាថា ភាគច្រើននិស្សិតដែលបានមកដល់ទីនេះ ភាគច្រើនបានខិតខំរកការងារធើ្វសិន បន្ទាប់មកពួកគេបាន ចាប់ផ្តើមរៀននៅថ្នាក់បរិប័ត្រ ដោយត្រូវចំនាយថ្លៃសាលាពីមួយឆ្នាំទៅមួយឆ្នាំអស់ប្រហែល៤០០ដុល្លាក្នុងមួយឆ្នាំ ហើយឱពុកម្តាយពួកគេអាចជួយបានត្រឹមតែ១០ដុល្លា ជារៀងរាលខែប៉ុណ្ណោះ។
ដោយ ខេមរៈ
nytimes