CamNews

តារា 

Gan Lulu កំពុង "ប្រមូលការគាំទ្រ" ដោយបញ្ចេញរូបថត "ក្ដាមស្រែ"

ស្រីស្អាតរបស់ចិនដែលធ្លាប់តែចូលចិត្ត "ស្រាត" គឺនាង Gan Lulu មើលទៅដូចជានារីដ៏ត្រឹម
ត្រូវម្នាក់ នៅពេលនាងបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ជិតលើ ជិតក្រោម និងសក់ក្រងបែប
នារីស្រុកស្រែ បែបនេះ ពិតជាគួរឱ្យស្រឡាញ់។

បន្ទាប់ពីរឿងអាស្រូវដែលនាំឱ្យមានបញ្ហាដល់ស្ថានិយទូរទស្សន៍មួយកាលពីចុងឆ្នាំកន្លង នៅ
ពេល Gan Lulu និយាយពាក្យមិនគប្បី បច្ចុប្បន្ន ម្ដាយ និងកូនគ្រួសារនេះ    ហាក់ដូចជាមិន
ទាន់មានសកម្មភាពលេចធ្លោដូចមុនៗ   ពួកគេហាក់កំពុងរង់ចាំបញ្ហារនេះស្ងប់ស្ងាត់ទៅវិញ។
នៅក្នុងអំឡុងពេលនេះ "ស្រីស្អាតចូលចិត្តស្រាត" របស់ចិន បានព្យាយាមបង្ហោះរូបថតចាស់ៗ
របស់ខ្លួន ដែលមើលទៅស្លូតបូក គួរពេញចិត្ដ។

កាលពីពេលថ្មីៗនេះ Gan Lulu បានបង្ហោះរូបថតមួយចំនួនរបស់ខ្លួននៅលើអ៊ីនធើរណិត ដែល
រូបថតទាំងនេះ ត្រូវបានគេដឹងថា បានថតកាលពីបីឆ្នាំមុន។ រូបរាង មុខមាត់ បូករួមនឹងសម្លៀក
បំពាក់របស់នាង ធ្វើឱ្យគេយល់ថា នាងស្លូតបូល ជានារីត្រឹមត្រូវ មិនចូលចិត្តភាពសិចស៊ី   និង
ប្រៀបដូច "ក្ដាមស្រែ" មិនទាន់បានឡើងក្រុង។

នៅក្នុងខួបអនុស្សាវរិយនៃការថតខ្សែភាពយន្ដរបស់ខ្លួន Gan Lulu ថ្លែងថា ៖ "មានជីវិតដូចសព្វ
ថ្ងៃគឺដោយសារការសម្រេចចិត្តកាលពីបីឆ្នាំមុន។ កាលណោះ ខ្ញុំបានចូលរួមសំដែងក្នុងខ្សែភាព
យន្ដ រឿង "Tangshan Earthquake" ។

ប៉ុន្ដែ នៅក្នុងមួយរយៈពេលនេះ គេបានឃើញ Gan Lulu បង្ហាញខ្លួននៅព្រលានយន្ដហោះអន្ដរ
ជាតិ ប៉េកាំង ហើយប្រការដែលគួរឱ្យចាប់អារម្មណ៍នោះ ស្រីស្អាតរូបនេះ ហាក់ដូចមិនមានការ
ក្រែងរអែងសោះ នៅពេលនាងជក់បារី នៅទីសាធារណៈ។










ដោយ ៖ សីហា
ប្រភព ៖ k14

 


Tags: Gan Lulu silent