កាលពីពេលថ្មីៗនេះ ទូរទស្សន៍មួយនៅចិនបានបញ្ចេញការមិនពេញចិត្តចំពោះរូបថតអាក្រាត
កាយរបស់ កាន លូលូ ដែលត្រូវបានគេចងជាបដានៅក្បែរផ្លូវក្នុងក្រុង។ស្ថានិយទូរទស្សន៍នេះ
បានអោយដឹងថា ប្រជាជនដែលធ្វើដំណើរឆ្លងកាត់ទីនោះ បានសំដែងការខឹងសម្បារ និងមិន
ដឹងថាកំពុងមានរឿងអ្វីកើតឡើង នៅពេលបានឃើញរូបអាក្រាតរបស់ កាន លូលូ។
សារព័ត៌មានជាច្រើនបាននាំគ្នាចុះផ្សាយពីបញ្ហានេះជាបន្ដបន្ទាប់ ដោយពួកគេថ្លែងថា ការធ្វើ
បដាដែលប្រកបដោយភាពទាក់ទាញគឺជាប្រការដែលជួយអោយមានការចាប់អារម្មណ៍ច្រើនពី
សំណាក់អ្នកមើល ប៉ុន្ដែការអាក្រាតកាយរបស់តារាដូចជា កាន លូលូ នេះគឺជារឿងគួរអោយរិះ
គន់។
អ្នកតំណាងម្នាក់របស់ស្រុកដែលមានបដានេះ បានថ្លែងថា ៖ "យើងមិនពេញចិត្ដនោះទេ នៅ
ពេលដែលមន្ទីរវប្បធម៌ មិនបានយកចិត្តទុកដាក់ និងបានបណ្ដោយអោយមានបញ្ហានេះកើត
ឡើង"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14