CamNews

តារា 

កាន លូលូ ត្រូវបានអ្នកដឹកនាំរឿង "ទាត់ចោល"

បន្ទាប់ពី កាន លូលូ ត្រូវគណកម្មការគ្រប់គ្រង់ការផ្សាយសម្រាប់ស្ថានិយវិទ្យុ និងទរទស្សន៍
ចិន ធ្វើការព្រមាន អ្នកដឹកនាំរឿង លោក Deng Jianguo ក៏បានសម្រេចប្រកាស "បោះបង់"
នាងផងដែរ។

កាលពីម្សិលមិញ អ្នកដឹកនាំរឿង លោក Deng Jianguo បានធ្វើសន្និសីទសារព័ត៌មានមួយ នៅ
Guangzhou និងបានប្រកាសថា កាន លូលូ លែងនៅជាអ្នកសំដែងក្នុងខ្សែភាពយន្ដរបស់លោក
ទៀតហើយ។ រាល់ឈុតឆាកដែល កាន លូលូ បានសំដែងនឹងត្រូវកាត់ចោលទាំងអស់ ហើយ
លោកក៏រកបានស្រីស្អាតម្នាក់មកជំនួស នោះគឺនាង
Mary Elena ។


លោក Deng Jianguo ថ្លែងថា រូបភាពរបស់ កាន លូលូ នៅលើទូរទស្សន៍ កាលពីពេលថ្មីៗនេះ
លោក យល់ឃើញថា ជារូបភាពសិចស៊ីហួសហេតុ មិនអាចទទួលយកបាន។ ដូច្នេះ លោកបាន
សម្រេចលែងសហការជាមួយនាងតែម្ដង។ ប៉ុន្ដែ គេនៅចាំបានថា កាលពីប៉ុន្មានខែកន្លងទៅនេះ
លោក Deng Jianguo ​ផ្ទាល់ក៏ធ្លាប់បានសរសើរពីភាពសិចស៊ីរបស់ កាន លូលូ មិនដាច់ពីមាត់
ដូច្នេះ មូលហេតុដែលលោក ធ្វើបែបនេះគឺគ្រាន់តែដើម្បីមិនឱ្យមានការរិះគន់ទាន់ទឹនដល់លោក
តែប៉ុណ្ណោះ។


គួររំលឹកថា​ ឈុតឆាកដែល កាន លូលូ បានសំដែងក្នុងខ្សែភាពយន្ដរបស់អ្នកដឹកនាំរឿង Deng
Jianguo គឺត្រូវចំណាយអស់ប្រាក់យ៉ាងច្រើន ម្យ៉ាងទៀត អ្នកសំដែងដែលនឹងមកជំនួស កាន
លូលូ ក៏បានថ្លែងថា ខ្លួននឹងមិនថតឈុតឆាកសិចស៊ី ដូច កាន លូលូ នោះទេ។
ដោយ ៖ សីហា
ប្រភព ៖ k14

Tags: Gan Lulu Deng Jianguo