វីដេអូខ្លីមួយ ត្រូវបានប្រិយមិត្តអ្នកនិយមលេងអ៊ីនធឺណេត មានការខឹងសម្បារ និងរិះគន់យ៉ាង
ខ្លាំង ទៅលើយុវជនម្នាក់ ក្រោយពីវីដេអូនោះត្រូវបានបង្ហោះលើអ៊ីនធឺណេត។
នៅក្នុងវីដេអូខ្លីនេះ គឺនិយាយអំពីទង្វើមិនគម្បីមួយ របស់យុវជនវ័យក្មេងម្នាក់ ដែលបានប្រើអំពើ
ហឹង្សារទៅលើនារីម្នាក់ ក្រោយពីមានការប៉ះទង្គិចគ្នារវាងម៉ូតូ នឹងម៉ូតូមក។ បើតាមរូបភាពនៅក្នុង
វីដេអូនោះ គ្រោះថ្នាក់ចរាចរណ៍នោះ ដូចជាកំហុសធំបង្កពីខាងយុវជននោះ ដោយជិះម៉ូតូលឿន
ហើយប៉ះ ម៉ូតូនារីម្នាក់បណ្តាលឲ្យម៉ូតូរបស់នាងដួល។ មិនត្រឹមតែ មិនជួយលើកនោះទេ យុវជន
នោះបានធ្វើការវាយតប់ទៅលើនារីរងគ្រោះ យ៉ាងកំរោលទៀតផង។
ទង្វើដ៏អសីលធម៌ វាយតប់ទៅលើនារីនេះ ត្រូវបានទទួលការរិះគន់ និងខឹងសម្បារយ៉ាងខ្លាំងពី
សំណាក់អ្នកធ្វើដំណើរ ទៅលើយុវជននោះ ហើយព្រមទាំង ធ្វើការបញ្ចេញកំហឹងទៅលើយុវជន
នោះ ជំនួសឲ្យស្រ្តីរងគ្រោះថែមទៀតផង។
សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖
ដោយ៖ សិលា
វីដេអូ៖ youtube