លោកអ្នកប្រហែលជាធ្លាប់ស្គាល់ស្រី Barbie ហើយមើលទៅគឺនាង Valeria Lukyanova វ័យ ២១ ឆ្នាំ
ជនជាតិរូស្សី ដែលនាងល្បីទូទាំងពិភពលោកជាមនុស្សស្រីដែលមានរូបរាង មុខមាត់ដូចជាតុក្កតា
Barbie បេះបិទ តែម្ដង តែជាមួយគ្នានេះ មនុស្សស្រីដែលមានសម្រស់មិនគួរអោយជឿបែបនេះមិន
មែនមានតែនាងមួយនោះទេ។
![](/FileManager/Articles/mce/2012/12/3/121201clbantin2-1b984-03-12-2012--15-39-53.jpg)
ជាមួយគ្នានេះនាង Anastasiya Shpagina វ័យ ១៩ ឆ្នាំជនជាតិ អ៊ុយក្រែន ក៏ជានារីម្នាក់ដែលមានរូប
រាងមិនគួរអោយជឿផងដែរ ហើយមុខមាត់ដូចនាង Valeria ទៀតផង ដែលបណ្ដាលអោយមានអ្នក
មួយចំនួនច្រឡំគ្នាទៀតផងរវាងមនុស្សទាំង ២ នាក់នេះ។
![](/FileManager/Articles/mce/2012/12/3/121201clbantin1-1b984-03-12-2012--15-40-18.jpg)
ពួកគេទាំង ២ នាក់នេះមានឧកាសក្នុងការជួបគ្នាហើយដោយកាលពីពេលថ្មីៗនេះពត៌មានរបស់
ជប៉ុនបានរៀបចំកម្មវិធីសម្ផាសន៍ដោយបានដាក់អ្នកទាំង ២ ក្នុងពេលតែមួយ ដោយមិនបានប្រាប់
មុន ចំពោះនាង Valeria កំពុងតែសម្លឹងមើលអាជីពជាអ្នកបង្ហាញម៉ូដ ហើយនាង Anastasiya មិន
ទាន់មានគំរោងច្បាស់លាស់នោះទេ។ នេះប្រហែលជាមនុស្សតែ ២ នាក់ទេនៅលើលោកនេះដែល
មានរូបរាងបែបនេះ មិនទាន់រកបានអ្នកទី ៣ នោះទេ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14