កាលពីថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២ លោក Fabio Capello ស្ថិតក្នុងវ័យ ៦៥ឆ្នាំ បានលាលែងពីដំណែង ជាគ្រូបង្វឹកក្រុមជំរើសជាតិអង់គ្លេស ដោយសារតែលោក Fabio Capello មិនពេញចិត្តទៅនឹងទង្វើរបស់សហព័ន្ធបាល់ទាត់អង់គ្លេស ដែលបានដកដំណែង ប្រធានក្រុមពីកីឡាករ Jonh Terry។ ចំណែកឯលោក David Bernstein ប្រធានសហគមន៍ បាល់ទាត់អង់គ្លេសក៏បានមានប្រសាសន៍ថា៖ នេះជាការសំរេចចិត្តរបស់លោក Fabio Capello ខ្ញុំក៏រីករាយនឹងទទួលនូវសំណើររបស់គាត់ផងដែរ ម្យ៉ាងទៀត ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះសមិទ្ធផលដែលលោក Febio Capello បានកសាងនាពេលកន្លងមកនេះផងដែរ។
មកដល់ពេលនេះអ្នកដែលស្ថិតនៅក្នុងកែវភ្នែករបស់លោក David Bernstein គឺលោក Stuart Pearce ដែលនឹងចូលមកកាន់ដំណែងជំនួសលោក Febio Capello ។
លោក Febio Capello
កីឡាករ Jonh Terry និងលោក Febio Capello
លោក David Bernstein
លោក Stuart Pearce និងលោក Febio Capello
លោក Stuart Pearce
ដោយ៖ រ័ត្ន