CamNews

តារា 

ព្រីង ច័ន្ទបុត្រ ប្រកាស​ចង់បាន​ស្នេហ៍ពិត ក្រោយ​លែងលះ​ប្រពន្ធ

ភ្នំពេញៈ ក្រោយពី លោក ព្រីង ច័ន្ទបុត្រ និងអតីតភរិយាបានសម្រេចចិត្ត លែងលះគ្នាជាផ្លូវការ
តាមផ្លូវច្បាប់ រួចមកគេសង្កេតឃើញ តារា សម្តែង រូបសង្ហាររូបនេះ ហាក់មានភាពសោកសង្រេង
ពិបាកចិត្តហើយជារឿយៗ លោកតែងតែបង្ហោះពាក្យ សំដីស្តែងឲ្យឃើញពីភាពទុក្ខសោក របស់
លោកជានិច្ចនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក ។

តារាសម្តែងរាងខ្ពស់ស្រឡះមាឌមាំរូបសង្ហារ លោក ព្រីង ច័ន្ទបុត្រ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍
ក្រាបសំពះផ្ទឹមតាមប្រពៃណី មកគេ ឃើញសុភមង្គល និងភាពផ្អែមល្ហែមរបស់គូស្វាមី ភរិយាថ្មោង
ថ្មី មួយគូ នេះ បានរស់នៅជាប្តីប្រពន្ធជាមួយគ្នាបាន ត្រឹមតែរយៈពេលខ្លីដោយសារ តែការមិនយល់
ចិត្តរស់ នៅមិនចុះសម្រុងគ្នា ចាប់តាំងពីក្រោយរៀប មង្គលការរហូត ដល់ឈានទៅដល់កា រដើរ
ដល់ផ្លូវបំបែក ជាមួយគ្នាផ្តិត មេដៃលែងលះជាមួយគ្នា តាមផ្លូវច្បាប់មកគេសង្កេតឃើញ ជារឿយៗ
លោក ច័ន្ទបុត្រ តែងតែរំលេចពាក្យសំដីបែបឈឺចាប់ ជាច្រើននៅលើ បណ្តាញទំនាក់ទំនង សង្គម
របស់លោក ។

នៅក្នុងពាក្យសំដីទាំងអស់នោះ មានការស្តែងឲ្យឃើញពីការឈឺចាប់ និងអារម្មណ៍របស់មនុស្សម្នាក់
ដែលបាត់បង់អ្នកជាទីស្រលាញ់ ទាំងមិនចង់បាត់វាពិតជាឈឺរក អ្វីមកគណនាបានឡើយ ដោយ
លោកតែងតែព្យាយាមលើកឡើងនូវ អនុស្សាវរីយ៍ឈឺចាប់កន្លែងជួបស្នេហ៍ គ្រាដំបូងកន្លែងធ្វើឲ្យ
ស្នេហាបែកបាក់ជាដើម។

ជាមួយគ្នានោះការឈឺចាប់មួយនេះ ក៏បានធ្វើឲ្យតារាសម្តែងល្បីឈ្មោះ ក្នុងវិថីសិល្បៈរូបនេះ ហាក់
មានភាពខ្លាចរអាថានិងជួបស្នេហាបែបនេះម្តងទៀត ដោយលោកបានសរសេរនៅក្នុង Facebook
ជាភាសាខ្មែរថា “ ចង់មានស្នេហ៍ពិត ស្នេហ៍ដែលយល់ចិត្ត ស្នេហ៍ដែលមានន័យ ស្នេហ៍ដែលជឿ
ជាក់ស្មោះស្ម័គ្រលុះក្ស័យ ស្នេហ៍មិនគិតថ្វី វណ្ណៈទ្រព្រធន”។

តាមរយៈសម្តីនេះហាក់ស្តែងឲ្យឃើញ ពីការតាំងចិត្តរបស់លោកក្រោយ ពីជួបស្នេហ៍ប្រះស្រាំ
បន្ទាប់ពីមានអ្នកគាំទ្ររបស់លោកបាន Comment ថា ពិបាករកណាស់អ្នកស្មោះនោះ ស្រាប់តែ
លោកបានសរសេរឆ្លើយតបវិញថា “ ខ្ញុំនឹងរកអោយបាន អ្នកដែលស្រលាញ់ខ្ញុំពិត”៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pring chanboth entertainment khmer star actor ព្រីង ច័ន្ទបុត្រ