CamNews

តន្រ្តី 

ទោះមិនសូវពិរោះ តែស្តាប់ម្តងហើយ ចង់ស្តាប់ម្តងទៀត (Video Inside)

ភ្នំពេញ ៖ បទចម្រៀង «ចំប៉ាបាត់ដំបង» ជាបទចម្រៀងមួយបទ ក្រោមការបកស្រាយរបស់ អធិរាជ សំឡេងមាស ស៊ីន ស៊ីសាមុត បានបង្ហាញនូវក្តីស្នេហ៍ដ៏មោះមុត នៃបុរសម្នាក់ ចំពោះនារីដែលមាន ដើមកំណើត នៅខេត្តបាត់ដំបង។

ជាមួយនឹងបទចម្រៀងដ៏ពិរោះមួយបទនេះ បាននាំឲ្យនារីស្រស់ស្អាតវ័យក្មេងម្នាក់ ត្រូវបានគេស្គាល់ ឈ្មោះថា លឹម ចាន់សុធីតា បានបង្ហើសំនៀង អមដោយសមត្ថភាព លេងហ្គីតា នៅលើគ្រែគេងរបស់ខ្លួន ដោយការច្រៀងរបស់នាង មិនសូវច្បាស់នោះទេ នេះបង្ហាញឲ្យដឹងថា នាងជាជនជាតិខ្មែរ ប៉ុន្តែប្រហែល ជានាងរស់នៅប្រទេសផ្សេង បានជាច្រៀងមិនសូវច្បាស់ដូចនេះ។

បើទោះបីជាការបកស្រាយ បទចម្រៀង មិនសូវពិរោះក៏ដោយក្តី ប៉ុន្តែជាមួយនឹង រូបសម្រស់ អមដោយ ការស្រឡាញ់តន្ត្រីរបស់នាង បានធ្វើឲ្យអ្នកនិយមលេងប្រព័ន្ធអនឡាញ ធ្វើការចែកចាយវីដេអូនេះ តៗ គ្នាយ៉ាងច្រើនកុះករ។

សូមប្រិយមិត្តទស្សនា និងស្តាប់ជាមួយនឹងវីដេអូនៃការច្រៀង របស់ស្រីស្អាត គួរឲ្យស្រលាញ់ ខាងក្រោម នេះទាំងអស់គ្នា៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Champa battambang sing by cute girl guitar លឹម ចាន់សុធីតា