CamNews

តារា 

ថន លក្ខិណា ប្រតិកម្មនឹងការ សួរដេញដោលរឿងឡានថ្មី ក្នុង Facebook

ភ្នំពេញ៖  ថ្មីៗនេះមានបណ្តាញ សារព័ត៌មាន ក្នុងស្រុកមួយ បានចុះផ្សាយថា ពិធីការិនីល្បី
ឈ្មោះ នៅស្ថានីយទូរទស្សន៍ CTN កញ្ញា ថន លក្ខិណា បានបញ្ចេញប្រតិកម្ម ដោយខឹងសម្បារ
Friend នៅក្នុងហ្វេសប៊ុក របស់នាង ជុំវិញការសួរនាំ រឿងរថយន្តថ្មី ម៉ាក Lexus RX 300 ។

ប្រភពខាងលើ បានសរសេរទៀតថា កញ្ញា ថន លក្ខិណា បានបញ្ចេញឫកពារ ខឹងសម្បារយ៉ាង
ខ្លាំង ដោយគ្រាន់តែមិត្តម្នាក់ បានសរសេរ Comment លើ facebook របស់នាងសួរថា "ឡានថ្មី
មែន បានជាខំបញ្ចេញ..?" ប៉ុន្តែភ្លាមៗនោះ គេក៏បានឃើញនាង សរសេរតប ទៅវិញថា "ជា
ឡានរបស់ខ្ញុំ មិនមែនជារបស់អ្នកឯងទេ ហើយខ្ញុំពិតជា ខឹងខ្លាំងណាស់..!"។

ជុំវិញព័ត៌មាន ខាងលើនេះ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣នេះ កញ្ញា ថន លក្ខិណា
បានចេញមុខបកស្រាយប្រាប់ គេហទំព័រ LookingTODAY ឱ្យដឹងតាមទូរស័ព្ទថា "ចាស់..បង!ខ្ញុំ
ចង់និយាយ ប្រាប់ពីការពិត ដល់ខាងបងថា ឡាននេះ គឺជាឡានបងប្រុសរបស់ខ្ញុំទេ ។ ឡាននេះ
គាត់ទិញយូរហើយ។ ម្យ៉ាងទៀងបើសិន ខ្ញុំចង់បញ្ចេញមិនមែនទើប តែយកមកបញ្ចេញ ឥឡូវ
នេះទេ គឺខ្ញុំបញ្ចេញតាំងពីគាត់ ទើបតែទិញបានដំបូងមកម្ល៉េះ ។ មិនមែនមកបញ្ចេញពេលនេះ
ឲ្យអ្នកឯងថាបង្អួតយកឡូយនោះទេ...!"។

ពិធីការិនីវ័យក្មេង ថន លក្ខិណា បាននិយាយបន្តថា "ខ្ញុំមិនដែលចង់បង្អួតអ្នកណាគេទេ..។
កាលពីថ្ងៃសៅរ៍ ខ្ញុំទៅលេងកៀនស្វាយ ក៏នាំគ្នាថតលេងទៅ។ដល់ពេលថតហើយ ក៏យក
មក បង្ហោះក្នុងហ្វេសប៊ុក ដោយខ្ញុំមិននឹកស្មានថា មានអ្នកចាំថាឲ្យ យ៉ាងដូច្នេះសោះ...!" 
លក្ខិណា បានឲ្យដឹងទៀតថា ក្រោយពីបង្ហោះរូបទាំងនេះ កាលពីប៉ុន្មានថ្ងៃមុន គឺមានមិត្តភ័ក្តិ
របស់នាង មួយចំនួនបាន Comment និយាយលេង ជាមួយនាងជាធម្មតា។

ប៉ុន្តែមានម្នាក់នោះ បែរជាថានាងបង្ហោះរូបនេះ គឺដើម្បីបញ្ចេញឡាន បង្អួតគេឯង ដោយសារ
ឡាននេះជាឡានថ្មី។ ដូច្នេះ ទើបបានជានាងសរសេរដាក់ទៅវិញថា ជាឡានរបស់ខ្ញុំ មិនមែន
ជា របស់អ្នកឯងទេ..។ ទោះបីជាយ៉ាងណាក្តី កញ្ញា ថន លក្ខិណា បានបញ្ជាក់ប្រាប់ថា តាមពិត
នាងមិនចង់ខឹង បុរសម្នាក់នេះទេ ប៉ុន្តែបុរសម្នាក់នេះ ចេះតែសរសេរម្តង ហើយម្តងទៀត ដែល
សម្តីនេះ(ខំប្រឹងបញ្ចេញឡានថ្មីបង្អួតគេ )ហាក់ដូចជាមើលងាយ នាងខ្លាំងពេក..។

នាងបញ្ជាក់ជាថ្មី ម្តងទៀងថា ឡាន Lexus RX 300 នេះជាឡាន របស់បងប្រុសនាងទេ ។ ដោយ
សារតែឡាន របស់នាងខូច ទើបនាងយកឡាន Lexus RX 300 របស់បងប្រុស មកជិះ។ ម្យ៉ាង
ទៀតឡាននេះ គឺបងប្រុសនាង ទិញតាំងពីអំឡុងខែ៣ មកម្ល៉េះ។ ចំណែកឯឡានរបស់នាង ដែល
ជិះរាល់ថ្ងៃនេះ គឺម៉ាក់ហាយឡែនឌ័រ ។

ជាមួយគ្នានេះ ថន លក្ខិណា ក៏បានធ្វើការច្រានចោល និង បដិសេធចំពោះ ព័ត៌មានដែលថា នាង
ទៅដើរលង ជាមួយមិត្តភ័ក្តិ ដោយនាងបញ្ជាក់ថា "ខ្ញុំទៅជាមួយបងស្រីខ្ញុំទេ ហើយអ្នកដែលឈរ
ថត ជាមួយខ្ញុំក្បែរឡាននេះ គឺជាបងស្រីរបស់ខ្ញុំបង្កើត.."៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment thon leakhena