CamNews

បណ្ដាប្រទេសមិនចូលចិត្តបុណ្យនៃក្ដីស្រឡាញ់

ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ១៤កុម្ភៈ ត្រូវបានយុវវ័យនៅទូទាំងពិភពលោកគាំទ្រយ៉ាងពេញ
ទំហឹង ប៉ុន្ដែក៏នៅមានប្រទេសមួយចំនួន យុវវ័យបែរជាត្រូវបានហាមឃាត់មិនអោយបង្ហាញ
ក្ដីស្រឡាញ់របស់ខ្លួនចំពោះដៃគូស្នេហានៅក្នុងថ្ងៃពិសេសនេះ។

ប្រទេសអ៊ីរ៉ង់


យុវវ័យនៅអ៊ីរ៉ង់នឹងពិបាកក្នុងការស្វែងរកទិញអំណោយ ជូនដល់មនុស្សដែលខ្លួនស្រឡាញ់
ព្រោះថា តាំងពីឆ្នាំ ២០១១ រហូតមកទល់នឹងពេលនេះ សកម្មភាពផលិតសម្ភារៈ ឬរបស់
ដែលទាក់ទឹនទៅនឹងថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ ត្រូវបានរដ្ឋាភិបាលហាមឃាត់។

ឥណ្ឌា



បើទោះជារដ្ឋាភិបាលមិនបានចេញបញ្ជាហាមឃាត់ ការប្រារព្ធពិធីបុណ្យនៃក្ដីស្រឡាញ់ ប៉ុន្ដែ
អ្នកនយោបាយជាច្រើននិយាយថា ពួកគេនឹងដឹកនាំបាតុកម្មនៅខាងក្រៅនៃកន្លែងដែលមាន
ប្រារព្ធពិធីបុណ្យនេះ។

Uzbekistan


ចំណែកមន្ដ្រីនៃប្រទេស Uzbekistan វិញ ក៏បានចេញបញ្ជាហាមឃាត់មិនផ្លូវការមួយប្រឆាំង
ទៅនឹងសកម្មភាពរ៉ូមែនទិចនានានៅក្នុងថ្ងៃ ១៤កុម្ភៈ។

Saudi Arabia


Saudi Arabia បានចេញបញ្ជាមួយដែលហាមឃាត់ចំពោះអ្វីទាំងអស់ដែលទាក់ទឹននឹងថ្ងៃ
បុណ្យនៃក្ដីស្រឡាញ់ ក្នុងនោះក៏បានហាមការលក់ដូរអំណោយ កាដូ និងរបស់ដែលទាក់
ទងនឹងថ្ងៃ ១៤ កុម្ភៈនេះផងដែរ។

ឥណ្ដូនេស៊ី



ដោយមានការព្រួយបារម្ភថា ថ្ងៃបុណ្យនេះអាចធ្វើអោយខូចប្រពៃណីរបស់ខ្លួន អាជ្ញាធរ
នៃខេត្តមួយចំនួនរបស់ប្រទេសឥណ្ដូនេស៊ី បានចេញបញ្ជាហាមចំពោះការប្រារព្ធពិធីបុណ្យ
នេះ។

ម៉ាឡេស៊ី


រដ្ឋាភិបាលអ៊ីស្លាមនៅម៉ាឡេស៊ី ក៏បានអនុម័តទៅលើការសម្រេចចិត្តមួយដើម្បីហាមឃាត់
អ្នកកាន់សាសនាអ៊ីស្លាមមិនអោយប្រារព្ធពិធីបុណ្យនៃក្ដីស្រឡាញ់តាំងពីឆ្នាំ ២០០៥៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ TP