ភ្នំពេញ៖ មុននេះបន្តិច តារាសម្តែងវ័យ២០ឆ្នាំ កញ្ញា សោភ័ណ្ឌ លីនដា បានអូសវ៉ាលីឡើងយន្តហោះ ជាលើកដំបូង ដើម្បីចេញទៅច្រៀង និងដើរលេងកំសាន្ត នៅប្រទេសអូស្រ្តាលី រយៈពេលប្រមាណជា ៣ ខែ ឬអាចឈាន ទៅដល់៦ ខែ ទើបវិលត្រឡប់ មកប្រទេសកំណើតវិញ តាមការកំណត់ ។
ប៉ុន្តែផ្ទុយទៅវិញ ក្រោយពេលទៅដល់ដែនដីសម្បូរដុល្លារ ប្រទេសអូស្រ្តាលី មិនទាន់បានមួយខែផង លីនដា ក៏សម្តែងពីអារម្មណ៍ សោកសង្រែងចិត្ត ដេកយំព្រោះ នឹកដល់ប្រទេសកំណើត និង ចង់ធ្វើដំណើរត្រឡប់ មកខ្មែរវិញមុនពេលកំណត់។
ឆ្លើយឆ្លងជាមួយ គេហទំព័រ LookingTODAY តាមសារអេឡិច ត្រូនិចពីប្រទេសអូស្រ្តាលី កញ្ញា សោភ័ណ្ឌ លីនដា បានប្រាប់ឱ្យដឹងថា បន្ទាប់ពីបានមកដល់ ប្រទេសអូស្ត្រាលីភ្លាម នាងមិនដែលមានអារម្មណ៍ សប្បាយចិត្តម្តងណានោះទេ ព្រោះតែនៅក្នុងចិត្តរបស់នាង តែងនឹកដល់ប្រទេសខ្មែរ ពិសេសគឺ នឹកដល់ម្ចាស់ស្នេហ៍ដែលរស់នៅឆ្ងាយពីគ្នា។
សោភ័ណ្ឌ លីនដា និយាយថា "ចាស បង ! ពេលនេះខ្ញុំសុខតែកាយ ពិតមែន តែចិត្តរបស់ខ្ញុំវិញនោះ មិនសុខទេ ព្រោះនឹកស្រុកខ្មែរណាស់ ខ្លាំងណាស់ ប្រហែលត្រឡប់ទៅវិញ ក្នុងពេលឆាប់ៗនេះហើយ មើលទៅ? ម្យ៉ាងទៀត ខ្ញុំក៏នឹកបង មករា ខ្លាំងណាស់ដែរ ដូច្នេះទំនងជារស់នៅទីនេះ មិនបានយូរទៀតទេ..!"។
តារាសម្តែងវ័យក្មេង ទើបលេចឈ្មោះល្បីគួរសម កញ្ញា សោភ័ណ្ឌ លីនដា បានបញ្ជាក់ថា ពេលខ្លះនាងតែងគេងយំម្នាក់ ឯងពេលនឹក ដល់ប្រទេសកំណើត និងមិត្តភក្តិ ព្រមទាំងមនុស្ស ដែលខ្លួនស្រឡាញ់ ហើយអាចជាខែ ក្រោយនេះ (ធ្នូ) នាងនឹងវិលត្រឡប់ មកខ្មែរវិញហើយ។ ដោយឡែកសម្រាប់ ការងារសិល្បៈ របស់នាងនៅទីនោះ មិនត្រូវបាន កញ្ញា លីនដា ប្រាប់ឱ្យដឹងទេថា តើដំណើរការល្អ យ៉ាងណានោះទេ។
គេនៅចាំបានថា តារាសម្តែងសាច់ស រាងតូចច្រឡឹង សោភ័ណ្ឌ លីនដា បានវេចបង្វេច អូសវ៉ាលីឡើងយន្តហោះ ចេញពីស្រុកខ្មែរឆ្ពោះ ទៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១ ៤ ។ នេះជាដំណើរលើកទី១ សម្រាប់ កញ្ញា លីនដា ដែលបានចេញទៅបង្អួតរាង និងដើរកំ សាន្តនៅក្រៅប្រទេស បន្ទាប់ពីនាងមានឈ្មោះ បោះសំឡេង តាមរយៈលេចមុខ សម្តែងក្នុងខ្សែរឿង និងឈុតកាយវិកាខារ៉ាអូខេ ជាច្រើនរួចមក៕
ផ្ដល់សិទ្ធិដោយ៖ looking today