CamNews

ធនាគារក្ដាម ខេត្តកំពត

ខាងក្រោមជាអត្ថបទនិយាយអំពី ធនាគារ មួយនៅខេត្តកំពត ខ្ញុំអ្នកសរសេរអត្ថបទសូម
ការពារ​ខ្លួនជាមុនថា ខ្ញុំមិនប្រាកដថារឿងនេះពិត រឺ មិនពិតបានកំរិតណានោះទេ ហើយ
អត្ថបទ​នេះក៏អត់មានគោលបំណង បង្ខូចកេរ្តិ៍ឈ្មោះបុគ្គលណាមួយដែរ តែជាការចង់​រក​ឃើញការពិតមួយច្រើនជាង ដូច្នេះប្រសិនជាអ្នកណាដឹងរឿងនេះ សូមបញ្ចេញមតិខាង
ក្រោម អោយបានដឹងផង ពិសេសអ្នករស់នៅក្នុងខេត្តកំពតតែម្ដង។

កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានជួបលោកពូម្នាក់ ពួកយើងអង្គុយនិយាយគ្នាលេង គាត់ថាក្មួយ​ឯង​
ដឹងទេនៅស្រុកខ្មែរអីឡូវមានធនាគារមួយនោះដាក់ឈ្មោះថា �ធនាគារក្ដាម� ខ្ញុំហាក់អស់​
សំណើចហើយក៏និយាយទៅគាត់វិញថា �ដាក់ឈ្មោះដូចអត់មានឈ្មោះដាក់�។ គាត់ថា
�មិនមែនទេក្មួយ ធនាគារហ្នឹងគេអោយប្រជាជនដែលនេសាទក្ដាមខ្ចីលុយ ហើយបង់រំលួស​
លុយអោយគេវិញទៅ តែគេអត់យកប្រាក់ចុងការជាលុយទេ គឺគេយកជាក្ដាមតែពីរទេក្នុង
មួយខែ តែក្ដាមនោះត្រូវតែមានពងកូនក្នុងពោះ�។

គាត់ និង ខ្ញុំងាកមកមើលមុខគ្នាផ្ទុះសំណើច ដែលហាក់ដល់ចំណុចនេះ គាត់ដឹងថាខ្ញុំដូច
ចាប់​ចំណុចយល់សេចក្ដីបាន ខ្ញុំក៏និយាយថា �ស្អីគេខ្មែរយើងយ៉ាប់ដល់ថ្នាក់ហ្នឹង� គាត់​
និយាយតបមកខ្ញុំវិញថា �មិនមែនយ៉ាប់ទេ កំពូលយ៉ាប់� ហើយគាត់ក៏បន្តទៀតថា �បើប​
ណ្ដោយអោយខ្មែរ ធ្វើការងារអ្វីកន្លែងណាមួយគឺហិនហោចកន្លែងហ្នឹង បើនិយាយពីតាម​
បឹងបួរអោយនេសាទត្រីវិញ នេសាទទាល់តែខ្ទេច អីឡូវនៅតាមបឹងបួររកតែត្រីក្រាញ់
កញ្ចុះ អីមកស្លម្ជូរមិនបានផង វាត់ទាល់តែខ្ទេចខ្ទី ដាក់ មង អួន មិនដឹងរដូវត្រីពងមិន
ពងអីទេ មិនអញ្ចឹងសុទ្ធតែឆក់គ្រប់កន្លែង បើអួនវិញបើពួកគេអូស តែត្រីប៉ុនកូនដៃក៏មិន
រួចខ្លួនផង�។

គាត់ស្ងាត់មួយសន្ទុះក៏បន្តទៀត �ក្មួយឯងមើលតែព្រៃឈើខ្មែរ បើកាប់វិញ កាប់ឡើងខ្ទេច
គ្មានសល់ អ្នកណាកាប់ក៏ពូមិនដឹង តែបើខ្មែរកាប់វិញអាដើមប៉ុនកដៃក៏មិនសល់ដែរ�។
គាត់ថាតាំងពី ធនាគារក្ដាម នោះយកប្រាក់ចុងការជា ក្ដាមមានពងកូនក្នុងពោះនោះមក
អីឡូវចំនួនក្ដាមក្នុងសមុទ្រនោះ ហាក់កើនឡើងវិញហើយ ព្រោះធនាគារនោះ​យកក្ដាម​
នោះទៅលែងវិញ ហើយពង និង កូនក្នុងពោះនោះកើតកូនចៅបានច្រើន ហើយគាត់​
សង្ឃឹម​ថាវានឹងអាចសំបូរឡើងវិញដូចកាលពីមុនអញ្ចឹង៕

ប្រភព៖ facebook

Tags: cambodiacrabbank