CamNews

ប្រទេសកម្ពុជាគឺជាប្រទេសដែលខ្ជិល ជាងគេ​លើ​ពិភព​លោក

នេះជាអត្ថបទដែលទទួលពីប្រិយមិត្តអ្នកអាន បានផ្ញើរមកកាន់គេហទំព័រ Camnews ដែល
បាន បង្ហាញទស្សនៈ ដែលនិយាយថា ប្រទេសកម្ពុជាគឺជាប្រទេសដែលខ្ជិលជាងគេលើ
ពិភពលោក។

ក្នុងនាមខ្ញុំជាខ្មែរ ខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង នៅពេលដែលឃើញអត្ថបទនេះ សរសេរ
គ្មាន​ការពិតទាល់តែសោះ។ ខ្ញុំមិនដឹងថាអ្នកសរសេរនេះមានគំនិតយ៉ាងម៉េចនោះទេ។
ខាងក្រោមនេះជាការសង្ខេបរបស់ខ្ញុំ អ្នកអានទាំងអស់គ្នាមានគំនិតយ៉ាងណាដែរ ចំពោះ​
អ្នកដែរសរសេរអត្ថបទនេះឡើង។

យោងទៅតាមគេហទំព័រwww.travelingmark.com​ ចុះផ្សាយថ្ងៃទី10 ខែមិថុនាឆ្នាំ 2010
បាននិយាយថា ប្រទេសកម្ពុជាគឺជាប្រទេសដែលខ្ជិលជាងគេលើពិភពលោកនៅពេល
ដែល​ប្រទេសមួយ ក្លាយទៅជាប្រទេស ដែលខ្ជិលជាងគេក្នុងពិភពលោក​យើងមានរឿង​
ខ្លះដែលត្រូវនិយាយ។ មនុស្សភាគច្រើនបាននិយាយថាការមិនធ្វើអ្វីជាការខ្ជិល ច្រអូស។
សំរាប់ខ្ញុំ៖ នៅពេលដែលបំពេញការងារចប់ ហើយសំរាកនៅពេល ទំនេរ គឺមិនមែន ជាភាព​
ខ្ជិលច្រអូសឡើយ ផ្ទុយមកវិញមនុស្ស ដែលមិនបានបំពេញ ការងាររបស់ខ្លួន ហើយបែរជា​
ចំនាយពេលរបស់ខ្លួនជាមួយនឹងពូកម៉ូតូដ៏ទន់របស់ពួកគេ​ទៅវិញនេះទើបគេ ហៅថាភាព
ខ្ជិលច្រអូស។ នេះជាហេតុ ដែលធ្វើអោយប្រទេសកម្ពុជា គឺជាប្រទេសដែល​ខ្ជិល ជាង​គេ
នៅលើ​ពិភពលោក។ គ្រប់ពេល និងគ្រប់ទីកន្លែងដែល​ លោកអ្នកទៅអ្នកនឹងឃើញ មនុស្ស
រាប់រយនាក់ គ្រប់វ័យមានភាពខ្ជិលច្រអូស នៅតាម ដងផ្លូវ​គ្មានធ្វើអ្វីទាំងអស់ក្រៅ ពីទុកពេល​
ឥតប្រយោជន៍។

ប្រវត្តិប្រទេសកម្ពុជា ប្រទេសដែលខ្ជិលជាងគេនៅលើពិភពលោក
ខុសគ្នាស្រឡះ នៅពេលដែលបានទៅលេងប្រាសាទអង្គរវត្ត នោះអ្នកនឹងឃើញ ការសាង
សង់​ដ៏មហិមា ដែលមនុស្សយុគសម័យអង្គរ មានសមត្ថភាពបានកសាងឡើង។ តើអាច
ទៅរួចទេ​ដែលប្រទេសដែលខ្ជិលជាងគេក្នុងពិភពលោក អាចសាងសង់នូវប្រាសាទ ដ៏
មហិមា ដែលធំជាងគេនៅលើពិភពលោក? ជាក់ស្តែងប្រទេសកម្ពុជា កាលពីសហវត្ស
មុន គឺខុសគ្នាពីប្រទេសកម្ពុជាបច្ចុប្បន្ន លើកលែងតែទំនៀមទំលាប់អំពើហឹង្សា ដែល
មាន តាំងពីមុនមក។
អាណាចក្រដួលរលំ ប្រជាជនក៏ដូលរលំដែរ។ប្រជាជនដែលធ្លាប់តែកសាងនូវប្រាសាទ
ហើយកសាង ឡើងដោយមានសមត្ថភាព បែរជាសព្វថ្ងៃទៅជាមានសមត្ថភាពខាងខ្ជិល
ច្រអូស និងមិនធ្វើអ្វីទាំងអស់វិញ។


ប្រទេសកម្ពុជា នៅតែជាប្រទេសដែលខ្ជិលជាងគេក្នុងពិភពលោក
អ្នកឃើញក្រុមហ៊ុនផលិតសំលៀកបំពាក់ដែលរាប់មិនអស់ ដូចជា NIKE រឺ Adidas រឺ អ្នកផលិតគ្រឿងអគ្គីសនី មាន Samsung និង Siement នៅក្នុងប្រទេស (វៀតណាម,
ម៉ាឡេស៊ី និងបណ្តាប្រទេសជាច្រើនទៀត) ប៉ុន្តែពួកគេគ្មានដែលគិតថា មកបើកក្រុមហ៊ុន
នៅក្នុង ប្រទេសកម្ពុជានោះឡើយ។ នេះជាបុព្វហេតុ ដែលធ្វើអោយតំលៃពលកម្មការងារ
របស់ ប្រជាជនកម្ពុជាមានតំលៃទាបជាងបណ្តាប្រទេសជិតខាង។ ហេតុអ្វីបានជា គេមិន
មកបើក ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដើម្បីយកប្រាក់ខែចំណេញពីពលករនៅក្នុង
ប្រទេសកម្ពុជា? តើពួកគេបានដឹងអ្វី ដែលយើងមិនដឹង? ពិតណាស់ ពួកគេដឹង បើទោះ​
បីជាដឹងថាថ្លៃពលកម្ម នៅក្នុងប្រទេសកម្ពុជាមិនថ្លៃក្តី ព្រោះតែប្រជាជននៅក្នុងប្រទេស
កម្ពុជា គឺជាមនុស្សដែលខ្ជិល ជាងគេនៅក្នុងពិភពលោក ហើយនៅចុងបញ្ចប់​គេនឹងមិន​
ទទួលបានអ្វីទាំងអស់។
មើលទៅប្រទេសដែលខ្ជិលជាងគេក្នុងពិភពលោក ដោយខ្លួនអ្នកអ្នកដែល​ចំណាយ​
ពេលនៅក្នុងប្រទេសកម្ពុជា នឹងសំគាល់អោយឃើញថាដំណើរការ អ្វីៗនឹងមានសភាព
យឺតណាស់។ នៅពេលការសាងសង់ កំពុងតែដំណើរការនោះ អ្នកនឹងឃើញ មនុស្ស​
អង្គុយនិយាយគ្នាលេង ជំនួសដោយសារធ្វើការងារដែលមិនទាន់ចប់។ នេះជាហេតុផល
មួយដែល ក្រុមហ៊ុនមួយចំនួនចង់ បើកហាងលក់ដូរ រឺសណ្ឋាគារពួកគេ ទាក់ទង​ជាមួយ​
នឹងក្រុមហ៊ុនបរទេស មកសាងសង់សំរាប់ពួកគេ។ គេដឹងថាការទាក់ទង ជាមួយ​ក្រុមហ៊ុន​
នៅក្នុងប្រទេសកម្ពុជា ដើម្បីសាងសង់នោះមុខជំនួញរបស់ពួកគេ មិនថា ថ្ងៃណាបានបើក
ទ្វារទេ។

ក្មេងៗនៅកម្ពុជាមិនចូលសាលារៀន តើពួកគេរៀននៅផ្ទះ?
តាមពិត គឺពួកគេខ្ជិលរៀន និងធ្វើកិច្ចការផ្ទះ។ អ្នកលេងសើចជាមួយខ្ញុំទេដឹង? ក្មេងនៅ
ក្នុង​ប្រទេសកម្ពុជារៀននៅផ្ទះ។
ប្រទេសកម្ពុជា ជាប្រទេសដែលមានថ្លៃឈ្លួលពលកម្មថ្លៃជាងគេនៅលើពិភពលោកនៅ​
ពេល​ដែលអ្នកមើលអោយបានជ្រៅ អ្នកនឹងអាចដឹងថាថ្លៃឈ្មួលពលកម្មនៅក្នុង ប្រទេស​
កម្ពុជាគឺថ្លៃជាងគេនៅក្នុងពិភពលោក។ ជាមធ្យមប្រាក់ខែគឺ 90 ដុល្លាក្នុងមួយខែ។
ប៉ុន្តែពេលវេលាធ្វើការរបស់ពួកគេ គឺយ៉ាងច្រើន 2 ម៉ោងក្នុង 1 ខែតែប៉ុណ្ណោះ រីឯពេល
វេលាដែលនៅសល់គេទុកអោយទំនេរចោល បានន័យថា ប្រាក់បៀវត្សរបស់គេគឺ 1 ម៉ោង
45ដុល្លា។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបាន 1 ម៉ោង 45 ដុល្លាដែរ។

ការគាំទ្រដែលថា ប្រជាជនកម្ពុជាគឺជាអ្នកដែលខ្ជិលច្រអូស វាគ្រប់គ្រាន់ ដែលពិភពលោក​
ទទួលស្គាល់ថាប្រទេសកម្ពុជា ជាប្រទេសដែលខ្ជិល ជាងគេនៅក្នុងពិភពលោក។ រាល់លុយ
ដែល ឧបត្តម្ភជាមួយនឹងទំនិញមួយចំនួនទៀត គឺមិនអាចធ្វើអោយ​ប្រជាជនកម្ពុជា​ឈប់ខ្ជិល​
បានឡើយ។ យើងច​ង់​រស់នៅក្នុងជីវភាព មួយដែលមិនខ្វល់ពីការងារ ព្រោះការធ្វើការងារ
វានឿយ ហត់ គួរអោយធុញទ្រាន់ យើងមិនចង់ធ្វើវាឡើយ ទុកអោយអ្នកដែលចង់លំបាក
ទៅធ្វើវាទៅ គំនិតប្រជាជនកម្ពុជា។

ការដែលអង្គុយរង់ចាំម៉ូយមកជិះ ចាត់ទុកថាទុកពេលវេលាឥតប្រយោជន៍! 1 ខែ ធ្វើការ
2 ម៉ោង? អ្នកដែលសរសេរជួយបកស្រាយមកបើឃើញអត្ថបទនេះ។ ក្នុងនាម​ជាកូនខ្មែរ
តើអ្នកអានអារម្មណ៍យ៉ាងណានៅពេលដែលបានអានអត្ថបទនេះ?

លីងជាភាសារ English
http://www.travelingmark.com/cambodi...-in-the-world/
សរសេរដោយនិសិ្សតនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖ ដូរ៉ា

Tags: cambodiathe mostcambodia most lazylazy