ប្រទេសកម្ពុជាមានប្រជាជនដែលជាមនុស្សឧស្សាហ៍ព្យាយាម មិនមែនខ្ជិលដូចថាទេ ព្រោះ
ប្រទេសនេះមានប្រជាជនដែលមានកិរិយាមាយាទជាខ្មែរពិតៗ ទំនៀមទំលាប់នេះមិនបាត់
បង់ទេ ហើយក៏គ្មានជនជាតិណាប្រៀបប្រដូចបានដែរ ។
ខ្ញុំសូមលើកជាឧទាហរណ៍មួយ ពេលមានពិធី ប្ញ អាសន្នអន់ក្រអី្វមួយកើតឡើង ប្រជាជន
បានមូលមតិគ្នាជួយជាគំនិត ជាយោបល់ សំភារៈ ប្រាក់កាស មិនព្រងើយកន្តើយទេ ។ នៅលើពិភពលោកកំរមានប្រជាជនណាចេះជួយយកអសារដោយមិនប្រកាន់ពូជសាសន៍
ពណ៌សំបុរដូចនេះណាស់ ។ ជនជាតិមួយចំនួនគេស្រលាញ់តែជាតិសាសន៍របស់គេមិនដូចខ្មែរទេមានចរិតប្ញកពារគួរ
ជាទីរាប់អាន មិនតំឡើងប្ញក សំញ៉ែង ជាហេតុនាំឲ្យមានការតានតឹងផ្លូវចិត្តដល់អ្នកនៅ
ជុំវិញឡើយ ។ ទោះជាជនជាតិណាក៏គេស្រលាញ់ជាតិសាសន៍របស់គេដែរ ដូច្នោះក្នុង
នាមជាជាតិសាសន៍ មួយមានឈ្មោះក្នុងផែនទីរបស់ពិភពលោក យើងគួរស្រលាញ់ខ្មែរ
ជាធំប្រសើរជាងរស់ក្នុងក្រញ៉ាំនៃមហិច្ចតា ។
មានតែអ្នកទេជាដង្ហើមរបស់ប្រទេសជាតិ អំពើល្អផ្តើមចេញពីអ្នក ។ អ្នកមិនអាចឲ្យមនុស្ស
គ្រប់គ្នាបានដឹងពីអំពើល្អនេះបាន ប៉ុន្តែអ្នកបានទទួលភាពសប្បាយរីករាយពីអំពើល្អនោះ ។
ពាក្យចាស់បានពោលថាមនុស្សអាក្រក់គេងមិនបានលក់ស្រួលទេ ដោយសារតែអំពើទាំង
នោះបានតាមលងបន្លាចជានិច្ច មនុស្សមិនដឹង ព្រះដឹង ទេវតាដឹង ចំនុចចុងក្រោយខ្លួនឯង
ក៏បានដឹងដែរ ។ តើមនុស្សម្នាក់ចាំបាច់ប្រព្រឹត្តអំពើអាក្រក់ ប្ញវាជាព្រហ្មលិខិត? ចំលើយមិន
ដូចនេះទេ គឺចិត្តទេបានបញ្ជា ។ អារម្មណ៍របស់អ្នកជាប្រមោលរបស់អ្នក ។ រស់នៅមិន
បានសាងអី្វដល់ប្រទេសរបស់អ្នក ពិភពលោករបស់អ្នក យើងអាចរស់នៅជាមួយគ្នាដោយ
សន្តិភាព បាន យើងមិនចាំបាច់មានមូលនិធិរាប់ពាន់លានដុល្លារដូចមហាសេដ្ឋី ដើម្បីឧបត្តម្ភ
ប្រជាជន ប៉ុន្តែអ្នកមានដៃ មានជើង មានចិត្តល្អបរិសុទ្ធ ជាមនុស្សល្អ។ តោះចាំអីទៀត ក្រោក
ឈរឡើង យើងរួមគ្នាសាងសុភមង្គលជូនពិភពលោក ហើយអ្នកមិនឯកោទេ មានខ្ញុំ មាន
ប្រជាពលរដ្ឋកម្ពុជាជាង១៤លាននាក់ចាំសាទរអ្នក ហើយអ្នកគឺជានិមិត្តរូបរបស់ មនុស្សល្អ
មិនចាំបាច់ព្រួយបារម្ភអំពីអី្វទាំងអស់យើងមានតួនាទីនៅក្បែរអ្នកហើយអ្នកជាកំលាំងនៃ
យើង ។
សូមអ្នកចងចាំមួយទៀតថា ការងារដែលប្រសើរបំផុតរបស់អ្នក គឺការងារដែលអ្នកកំពុង
ប្រឈម ។ ចូរកុំគិតថាការងារនេះស្រួល ការងារនោះស្រួល មានតែអ្នកទេដែលស្រួលបំផុត
ជាមួយនឹងការងារដែលអ្នកកំពុងបំពេញ ហើយប្រាក់បៀវត្សន៍ជាទឹកចិត្តរបស់អ្នកក្រោយ
ពេលអ្នកបានបំពេញវាប៉ុណ្ណោះ សា្មរតីអ្នកល្អ អ្នកនឹងមានអំណាចក្លាហានដើម្បីទទួលយក
ការប្រទានពរពីទេវតា ។ ទេវតានៅក្បែរអ្នកជានិច្ច រក្សាអ្នករហូត ។
អត្ថបទ ណុប ប៉ារ៉ាំ សិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជា
ជំនាញអក្សរសាស្ត្រអង់គ្លេសបែបពាណិជ្ជកម្ម