ហ្ស៊ីមបាវ៉េ៖ តាមការអោយដឹងពីក្រុមអ្នកថែទាំសត្វ ក្នុងសួនសត្វមួយបាននិយាយថា សត្វ
តោភាគច្រើន គឺវាតែងតែបង្កើតកូននៅក្នុងព្រៃស្ងាត់ តែចំណែកមេតោមួយនេះវិញ បែរជា
មកបង្កើតកូនរបស់វាក្នុងកន្ដ្រក ជិតកន្លែងមនុស្សស្នាក់នៅ ក្នុងឧទ្យានជាតិទៅវិញ។
លោក Hillary Madzikanda ដែលជាអ្នកមើលថែរទាំសត្វ ក្នុងសួនសត្វ បាននិយាយថា
សត្វតោមួយក្បាលនេះ មានឈ្មោះថា Pasha បង្កើតកូនបានចំនួន ០៨ក្នុងសួនឧទ្យានមួយ
កន្លែង ដែលមានឈ្មោះថា Cheetah Park នៃប្រទេសហ្ស៊ីមបាវ៉េ។ លោកបានបន្ដថា កូន
តោទាំងប្រាំបី គឺមានសុខភាពមាំល្អ និងស្វាហាប់ទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ លោក Hillary Madzikanda បានបន្ថែមថា នេះគឺជាការបង្កើត
នូវកូនជំនាន់ក្រោយរបស់សត្វមួយនេះ យើងនឹងខិតខំថែរក្សាកួនសត្វនេះ អោយបានល្អ ជា
ការបង្ហាញដល់មនុស្សជំនាន់ក្រោយទៀត បានឃើញ នឹងស្គាល់៕
ដោយ៖ វត្ថី
ប្រភព៖ research