CamNews

កីឡាជាតិ 

វិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ស្ទើរតែគ្រប់វិស័យទាំងអស់។ លើសពីនេះទៅទៀត វិស័យកីឡាក៏ជាវិស័យមួយយ៉ាងសំខាន់ផងដែរ។ យើងបានសង្កេត ឃើញថា វិស័យកីឡាកាន់តែរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសកីឡាបាល់ទាល់ តែម្តង ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវជនខ្មែរ។ ជាមួយគ្នានេះផងដែរ នៅក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ក៏មានការប្រកួតទទួលយកពានរង្វាន់ សម្តេចអគ្គមហា សេនាបតី តេជា ហ៊ុន សែន និងក្រុមហ៊ុន Metfone តែងតែប្រារព្ធការប្រកួតទទួលពានរង្វាន់ Metfone League ប្រចាំឆ្នាំ 2012 ដែលការប្រកួតនេះបានប្រារព្ធឡើងនៅពហុកីឡាដ្ឋាន ជាតិអូឡាំពិក។ ក្រុមប្រកួតសំរាប់ឆ្នាំនេះមានចំនួន 10 ក្រុម មានដូចជា៖ ក្រុមភ្នំពេញក្រោន ក្រុមណាហ្គាខប ក្រុមព្រះខ័នរាជ្យ ក្រុមក្រសួងការពារជាតិ ក្រុមបៀលប្រាយយូណាយ៍ធីត ក្រុមគីរីវង់សែនជ័យ ក្រុមអគ្គស្នងការនគរបាលជាតិ ក្រុមឆ្លាមសមុត្រ ក្រុមសាកលវិទ្យាល័យវេស្ទើន និងក្រុមចំការកៅស៊ូបឹងកេត ដែលការប្រកួតនេះធ្វើឡើង នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជាមួយនឹងសំបុត្រចូលទស្សនា 2000រៀល តែប៉ុណ្ណោះ។ នាថ្ងៃចុងសប្តាហ៍ យើងបានឃើញប្រិយមិត្តដែលស្នេហា វិស័យបាល់ទាត់ជាច្រើន បាននាំគ្នាទៅទស្សនា ជាមួយនឹងការលើកទឹកចិត្តទៅដល់កីឡាខ្មែររបស់យើងផងដែរ។
ដើម្បីអោយវិស័យកីឡាក្នុងប្រទេសកម្ពុជាមានការរីកចំរើនឡើងៗ សូមប្រជាជនកម្ពុជា ជាពិសេសយុវជនកម្ពុជា ចូលរួមលេងកីឡា ជៀសវាងការប្រើប្រាស់គ្រឿងញៀន។




ដោយ៖ រ័ត្ន