CamNews

កំសាន្ត 

តារាភាពយន្តកូរ៉េ Jung Ryeo Won រត់មកសម្ដែងអោយ KeyEast Entertainment

Jung Ryeo Won ដែលទើបនឹងបានចប់កុងត្រាជាមួយនឹង Won Entertainment នោះបានធ្វើអោយ
មានការភ្ញាក់ផ្អើលដោយ គ្រប់គ្នាបានគិតថានាងនឹងបន្តរកុងត្រាជាមួយនឹង Won-E តែការពិតទៅ
នោះនាងបានទៅចុះកុងត្រាថ្មីជាមួយនឹង KeyEast Entertainment ឯនោះទៅវិញ។

តារាសម្ដែងរូបនេះបានថ្លែងប្រាប់ថានាងអាចនឹងមានអនាគតភ្លឺស្វាងដូចជាតារាមួយចំនួនដូចជា
Kim Soo Hyun, Kim Hyun Joong, Lee Hyun Woo, Kwon Ri Sae ដែលសុទ្ធសឹងតែជាតារាល្បីៗ
ដែលសម្ដែងអោយ KeyEast-E បើតាមសម្ដីរបស់អ្នកនាំពាក្យរបស់ KeyEast-E បានអោយដឹងថា
ផលិតកម្មកំពុងតែចរចារជាមួយនឹង Jung Ryeo Won លើតម្លៃកុងត្រាដែលអាចនឹងចុះក្នុងពេល
ឆាប់ៗនេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 

 


Tags: Kpop actress