CamNews

សហភាពអឺរ៉ុបផ្ដល់ជំនួយជាង៤.៨លានដុល្លាចំពោះគំរោង គាំពារសិទ្ធិមនុស្សចំនួន៤០គំរោង




ភ្នំពេញ ថ្ងៃទី ២០ កុម្ភះ ២០១២ សហភាព អឺរ៉ុប បានផ្ដល់ថវិការប្រមាណជាង ៣.៧ លាន អឺរ៉ូ
(ប្រមាណ ៤.៨៩ លានដុល្លាអាមេរិក) ទៅកាន់គំរោងការងារសិទ្ធិមនុស្សថ្មីចំនួន៤០គំរោង
ក្នុងគោលបំណង​ដែលផ្ដោតរួមដូចជា បញ្ហាយល់ដឹងអំពីប្រជាធិបត្យ, បញ្ហាយល់ដឹងអំពី
ផ្លូវច្បាប់, ក៏ដូចជាសំដៅលើការ​ពង្រឹងកសាងសិទ្ធិមនុស្សនៅកម្ពុជា ដោយមានការចូលរួម
ពីបណ្ដាអង្កការក្រៅរដ្ឋាភិបាលទាំងអង្កការជាតិ និងអន្តរជាតិ។

គំរោងទាំង៤០ ត្រូវបានសម្រិតសម្រាងជ្រើសចេញពីគំរោងរួមចំនួន៧២គំរោងដែលបាន
ដាក់ចូលជាគំរោងដែលត្រូវជ្រើស​រើសតាមរយៈការប្រកាសជ្រើសរើសគំរោងអភិវឌ្ឍសិទ្ធិ
មនុស្សដែលចេញដោយ គណៈប្រតិភូ អឺរ៉ុប នៅកម្ពុជាកាលពីឆ្នាំ ២០១១។ ចាប់ពីឆ្នាំ២០០៣ មកសហភាព អឺរ៉ុប បានផ្ដល់ជំនួយជាទឹកប្រាក់សរុប ប្រមាណច្រើនជាង ២៦លានអឺរ៉ូ
(៣៤ លានដុល្លាអាមេរិក) ក្នុងគោលបំណងជួយគាំទ្រលើបញ្ហាយល់ដឹង​អំពីសិទ្ធិមនុស្ស
នៅកម្ពុជា ដោយមានសហការជាមួយ អង្កការក្រៅរដ្ឋាភិបាល ទាំងអង្កការជាតិ និងអន្តរជាតិ។

លោក Jean-Fran�ois Cautain មន្រ្តីរដ្ឋការ និងជាប្រធានគណៈប្រតិភូ សហភាពអឺរ៉ុប នៅកម្ពុជា
បាន ថ្លែងថា �ការគាំទ្ររបស់ សហភាពអឺរ៉ុប ចំពោះគំរោងថ្មីៗទាំងនេះគឺជាការឆ្លុះបញ្ចាំងមួយ
ចំពោះ​គោលបំណងក្នុងការជួយនាំអោយកម្ពុជាក្លាយជាប្រទេសប្រជាធិបត្យមួយ។ខ្ញុំសប្បាយ
រីករាយក្នុង​ការស្វាគមន៍គំរោងថ្មីទាំង ៤០ នេះ ហើយខ្ញុំសង្ឃឹមថាផ្លែផ្កាដែលបានចេញមកពី
គំរោងទាំង ៤០ នេះនិងជួយកម្ពុជាអោយប្រតិបត្តបានតាម សន្និបាតអន្តរជាតិស្ដីពីសិទ្ធិមនុស្ស ដែលសច្ចានុម៉័តលើ​ការគោរពប្រតិបត្តសិទ្ធិមនុស្ស និងសារៈសំខាន់នៃសេរីភាព។�

ក្នុងនោះគំរោងដែលបានត្រូវជ្រើសរើសមានដូចជា៖

ក្រុមព្រឹក្សាមូលដ្ឋានបាត់ដំបង ទទួលបានជំនួយជាទឹកប្រាក់ ៤១៧ ៧៩៦អឺរ៉ូ ដើម្បីប្រតិបត្ត
គំរោង ៣ ឆ្នាំលើការអភិវឌ្ឍអំណាចក្នុងតំបន់តាមរយៈសហប្រតិបត្តការជាមួយអង្កការ
សង្គមស៊ីវិលក្នុងតំបន់ ដោយគំរោងនេះផ្ដោតទៅលើការអភិវឌ្ឍប្រព័័ន្ធគាំពារកុមារ និង
ផ្ដល់អោយមានភាពអំណោយផលដល់ក្មេងៗដែលងាយរងគ្រោះក៏ដូចជាគ្រួសាររបស់
គេដែលស្ថិតក្នុងភាពក្រីក្រដែលជាបញ្ហាសង្គមមួយ​យ៉ាងធ្ងន់ធ្ងរ។

ក្រុមព្រឹក្សាត្រពាំងឈង ទទួលបានជំនួយជាទឹកប្រាក់ ២៩០ ០០០ អឺរ៉ូ ដើម្បីប្រតិបត្ត
គំរោង ៣ ឆ្នាំលើការ​ជួយសង្គ្រោះ និងអភិវឌ្ឍក្រុមនុស្សដែលទទួលរងគ្រោះ ក៏ដូចជា
ងាយរងគ្រោះ ជាពិសេសស្រ្តី និងកុមារ។ក្រុមព្រឹក្សាខែត្ររតនៈគីរី ទទួលបានជំនួយ
ជាទឹកប្រាក់ ៤៨៩ ៥៩៥ អឺរ៉ូ ដើម្បីប្រតិបត្តគំរោង ៣ ឆ្នាំលើ​ការកាត់បន្ថយហានិភ័យ និងភាពងាយរងគ្រោះ នៃគ្រួសារក្រីក្រ និងសហគមន៍ក្នុងតំបន់ លើបញ្ហា​ការបាត់បង់ កម្មសិទ្ធិដីក្នុងខែត្រ រតនៈគីរី និងមណ្ឌលគីរី តាមរយៈសហប្រតិបត្តការជាមួយអង្កការ​ក្រៅរដ្ឋាភិបាលក្នុងតំបន់។

ក្រុមព្រឹក្សាខែត្រឧត្តមានជ័យ ទទួលបានជំនួយជាទឹកប្រាក់ ៤១៤ ៤៩៩ អឺរ៉ូ ដើម្បី
ប្រតិបត្តគំរោង ៣ ឆ្នាំលើបញ្ហាដីដាំដំណាំ និងភាពស្មើគ្នារវាងតំរូវការរបស់មនុស្ស
និងការគាំពារបរិស្ថាន។បណ្ដាញកម្ពុជាប្រឆាំងការជួញដូរកុមារ (Cambodia ACT) ទទួលបានជំនួយជាទឹកប្រាក់ ៣០០ ០០០ អឺរ៉ូ ដើម្បីប្រតិបត្តលើគំរោង ៣ ឆ្នាំលើ ការប្រឆាំងទៅនឹងការជួញដូរមនុស្ស និងគាំពារកុមារដែលជាជនរងគ្រោះ​លើ
បញ្ហាជួញដូរមនុស្ស នៅកម្ពុជា។

មជ្ឈមណ្ឌលកម្ពុជាដើម្បីសិទ្ធិមនុស្ស (CCHR) ទទួលបានជំនួយជាទឹកប្រាក់២៣១,០០០អឺរ៉ូ ដើម្បីប្រតិបត្ត​លើគំរោងចំនួន ២ ដែលត្រូវប្រតិបត្តពីខែ មករា ២០១២ ដល់ខែ ធ្នូ ២០១៣ ដោយគំរោងទីមួយផ្ដោត​ទៅលើបញ្ហាសុវត្ថិភាពដីធ្លីចំពោះម្ចាស់ដីដែលងាយរងគ្រោះក្នុង
ការបាត់បង់ដី។ ហើយគំរោងទីពី គឺដើម្បីគាំពារសេរីភាពលើរាល់ការបញ្ចេញមាតិក៏ដូចជា
ប្រតិបត្តលើអនុសាសន៍ចេញដោយ United Nations Special Rapporteurs និង Universal
Periodic Reviews។

សមាគន៍សិទ្ធិមនុស្សនិងអភិវឌ្ឍកម្ពុជា (ADHOC) ទទួលបានជំនួយថវិការតូចមួយដើម្បី
រៀបចំសន្និសិទ​ចំនួន ពីរថ្ងៃស្ដីពី បញ្ហាសិទ្ធិមនុស្សនិងប្រជាធិបត្យនៅកម្ពុជាដោយមានអ្នក
ចូលរួមប្រមាណ ១១០នាក់ក្នុងនោះមានតំណាងមកពីគណបក្សនយោបាយមួយចំនួនដែល
បានអញ្ជើញ ក្នុងគោលបំណងបញ្ចេញមាតិយោបលលើបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបត្យ
ចាប់តាំងពីក្រោយសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសឆ្នាំ ១៩៩១។

សម្ព័នខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (LICADHO) ទទួលបានជំនួយជាទឹកប្រាក់
៥០០ ០០០ អឺរ៉ូ ដើម្បីប្រតិបត្តគំរោងចំនួនពីរ ដែលត្រូវប្រតិបត្តចាប់ពីខែ មករា ២០១២
ដល់ខែ ធ្នូ ២០១៣ ដែលគំរោងទីមួយស្ដីពីការធ្វើអោយប្រសើរឡើងចំពោះបញ្ហាដែល
កើតឡើងចំពោះពន្ធនាគារកម្ពុជា និងគំរោងទីពីរមាន​គោលបំណងក្នុងការការពារបញ្ហា
ដីធ្លីចំពោះម្ចាស់ដីដែលងាយរងគ្រោះ ក៏ដូចជាសហគមន៍ងាយរង​គ្រោះ​ក្នុងការបាត់បង់ដី តាមរយៈការផ្ដល់ការណែនាំអំពីផ្លូវច្បាប់ ការអប់រំផ្សេងៗដែលមានឥទ្ធិពលលើ​សហគមន៍។

អង្កការ CARE Austria ទទួលបានជំនួយជាទឹកប្រាក់ ២៤៥ ០០០ អឺរ៉ូ ដើម្បីប្រតិបត្តគំរោង ៣ ឆ្នាំផ្ដោតលើការកាត់បន្ថយកំណើននៃការជួញដូរមនុស្ស (ក្នុងស្រុកនិងក្រៅស្រុក) នៅកម្ពុជា
តាមរយៈ​ការពង្រឹងសមត្ថភាពភ្នាក់ងារសង្គមស៊ីវិល និងរដ្ឋអំណាមូលដ្ឋាន (ឃុំ, ស្រុក, ខែត្រ) ដើម្បីជៀសវៀង​ចំណាកស្រុកដែលគ្មានសុវត្ថិភាព ការជួញដូរមនុស្ស។

Committee for Free and Fair Elections in Cambodia (COMFREL) ទទួលបានជំនួយជា
ទឹកប្រាក់ ២២៤ ០០០ អឺរ៉ូ ដើម្បីប្រតិបត្តគំរោងមួយដែលមានរយៈពេល ២ ឆ្នាំជាមួយអង្កការ
អាដហុក ដើម្បីគាំទ្រការបោះ​ឆ្នោតឃុំ សង្កាត់និងបង្កើនចំនួនប្រជាជនដែលទទួលព័ត៌មាន
អំពីការបោះឆ្នោត។

Soutien a l'initiative Privee pour l'aide a la Reconstruction des Pays du sud-est Asiatique
Association (SIPAR) ទទួលបានជំនួយជាទឹកប្រាក់ ៣០០ ០០០ អឺរ៉ូ ដើម្បីប្រតិបត្តគំរោង
៣ឆ្នាំសហការជាមួយ Directorate General for Prisonsដើម្បីធ្វើអោយប្រសើឡើងទៅទៀត
ចំពោះឱកាសក្នុងការទទួលបានការ​អប់រំ ដល់ទណ្ឌិតដែលត្រូវឃុំឃាំងតាមរយៈការអភិវឌ្ឍ និងបង្កើតអោយមានបណ្ណាល័យនៅគ្រប់ពន្ធនាគា​រ​ទាំង ២៦ នៅកម្ពុជា។

អង្កការ Trocaire ទទួលបានជំនួយជាទឹកប្រាក់ ៣០០ ០០០ អឺរ៉ូ ដើម្បីប្រតិបត្តគំរោង៣ឆ្នាំ
ផ្តោតលើការ​ទ្រទ្រង់សហគមន៍ជនជាតិដើមក្នុងខែត្ររតនៈគីរី តាមរយៈការកសាងសមត្ថភាព និងទ្រទ្រង់ពួកគេ​ក្នុងបញ្ហា​ផ្លូវច្បាប់ចំពោះការចុះបញ្ជីដីសហគមន៍។

ដោយ៖ វឌ្ឍនា
សម្រួលពី៖ khmernews