ស្ទើរតែមិនគួរអោយជឿ ៖ វាគឺជារឿងអច្ឆិរយៈដែលសឹងតែមិនគួរអោយជឿ និងមិននឹកស្មាន
ដល់ថា គេអាចមានឱកាសរស់រានមានជីវិត ពោល ទារិកា វ័យ ទើបតែ ១៦ ខែម្នាក់ បានរួច
ផុតពីសេចក្តីស្លាប់ ក្រោយធ្លាក់ពីអាគារជាន់ទី ៥ មានកំពស់ដល់ទៅជាង ៣០ ម៉ែត្រឯណោះ
នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។
គួររំឭកផងដែរថា អត្ថបទសារព័ត៌មានដែលស្ទើរតែមិនគួរអោយជឿមួយនេះ ត្រូវបានទំព័រ
សារព័ត៌មានពិភពលោក មានការចាប់អារម្មណ៍ និង បានចុះផ្សាយនៅលើទំព័រមុខរៀងៗ
ខ្លួនយ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលនេះ បន្ថែមអោយដឹងថា ករណីដែលជាឧប
ទ្ទេវហេតុខាងលើ បានកើតឡើងនៅក្នុងក្រុង Plymouth ប្រទេសអង់គ្លេស។
ដោយមានកិច្ចអន្តារគមន៍ជាបន្ទាន់ ទារិកាតូចរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ
Derriford ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ខណៈមកទល់នឹងវេលានេះ គេស្ថិតនៅក្នុងស្ថានភាព
ទទួលរងរបួសធ្ងន់។ ផ្ទុយទៅវិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំក្រុងមួយនេះ អះអាង
អោយដឹងថា ក្រុមការងារពួកគេ បានមកដល់កន្លែងកើតហេតុ កាលពីវេលាព្រឹក ម៉ោង ៨
និង ២៥ នាទី ថ្ងៃទី ៧ កន្លងទៅ បន្ទាប់ពីមានការផ្តល់ជាព័ត៌មាន ស្តីពី គ្រោះថ្នាក់មួយនេះ
អ្នកនាំពាក្យមន្រ្តីប៉ូលីសបន្ថែមអោយដឹងថា ៖ គ្មានបុគ្គលណាមួយ ដែលត្រូវបានចាប់ឃាត់
ខ្លួន ពីបទសង្ស័យអ្វីនោះទេ ក្រោយកើតមានឡើងនូវឧបទ្ទេវហេតុចៃដន្យមួយនេះ៕
* ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ប្រទះឃើញវីដេអូ បុរសម្នាក់ បញ្ជាឧទ្ធាភគចក្រ ញាក់សាច់ មុនពេលស្លាប់
- ពិតឬ ដែលថា ខ្មោចលង ទាំងថ្ងៃ កណ្តាលទីក្រុង សេអ៊ូល ?? តែដឹងអីថា ....
- តោះទៅមើល វីដេអូ ការសម្ភាសន៍ ការងារ រន្ធត់បំផុត លើសកលលោក
ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ