ភ្នំពេញៈ កន្លងមក កញ្ញា ព្រីម លីហ្សា មិនសូវទទួលការងារក្នុងស្រុកប៉ុន្មានទេ ដោយសារតែនាង
មានការមមាញឹក ការងាររកប្រាក់នៅក្រៅស្រុក ហើយអាចរកចំណូលបានច្រើនជាងចំណូលក្នុង
ស្រុក ទើបនាងមិនសូវអើពើទទួលការងារសម្ដែងក្នុងស្រុក ។ តែក្រោយពីនាង បានទទួលពាន
ប្រជាប្រិយភាព ប្រចាំឆ្នាំនេះរួច គេសង្កេតឃើញថា នាងហាក់មានភាពប្រែប្រួល ដោយនាងបាន
ផ្អាកការងារក្រៅស្រុក ដោយមានគម្រោងក្នុងការចេញថតរឿង ក្នុងពេលឆាប់ៗខាងមុខនេះ ។
ជួបជាមួយ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា ព្រីម លីហ្សា បាន
ប្រាប់ឲ្យដឹងថា បច្ចុប្បន្ននាងមានការមមាញឹក ជាមួយការងារច្រើនគួរសម ហើយពេលនេះត្រូវផ្អាក
ការងារចេញក្រៅស្រុកមួយរយៈសិន ព្រោះកំពុងតែ ជាប់ដៃថត ឈុតខារ៉ាអូខេ និងត្រៀមថតរឿង
ថ្មី ។
តារាស្រីរូបស្រស់កូនកាត់បីសាសន៍ ព្រីម លីហ្សា បានប្រាប់ឲ្យដឹងថា "ខ្ញុំមិនសូវទទួលការងារក្រៅ
ស្រុកទេ ព្រោះថាកំពុងតែ ចាប់ផ្តើមការងារ ក្នុងស្រុក ដោយសារកន្លងមក ធ្លាប់មានម្ចាស់ផលិតកម្ម
ទាក់ទងខ្ញុំច្រើន តែខ្ញុំតែងតែបដិសេធ មិនទទួល តែពេលនេះមានពេលទំនេរ អាចដកឃ្លាបាន ទើប
ទទួលថតរឿងថ្មី តែម្តងទៅ ..!" ។
កញ្ញា លីហ្សា បានប្រាប់ឲ្យដឹងថា នាងមិនទាន់ចង់បង្ហើបពីចំណងជើងរឿង ក៏ដូចជាពេលវេលាក្នុង
ការថតនិងការដាក់បញ្ចាំងទេ តាមពិតទៅនាង ក៏ចង់សាកល្បង ក្នុងការថតរឿងថ្មីមួយនេះដែរ ។ សង្ឃឹមថានឹងអាចទទួលបានការគាំទ្រពីទស្សនិកជន ក្រោយពីរឿងនោះថតចប់ដាក់បញ្ចាំង ចំពោះ
គម្រោងថតរឿងនេះ នាងមានចង់ថតយូរហើយ មិនមែនទើបតែបានពានហើយទើបចាប់ផ្តើម ចូល
ប្រឡូកក្នុងសិល្បៈខ្លាំងទេ ៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល