ភ្នំពេញ៖ កាលពីអំឡុង ដើមឆ្នាំ២០១៣ កន្លងទៅនេះ ធ្លាប់មានព័ត៌មានលេចឮ ដ៏រសើបមួយថាតារា ចម្រៀងលេងស្ទីលកូរ៉េ លោក នីកូ និងពិធីករប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន លោក អៀង វិច្ឆ័យ បាន លួចលាក់សម្ងំបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាស្ងាត់ៗ ។ នៅពេលថ្មីៗនេះ ក៏ស្រាប់តែលេចឮ ព័ត៌មានថ្មី មួយទៀតថា តារាប្រុសមួយគូនេះ នឹងរស់នៅក្រោមដំបូលផ្ទះ តែមួយជាមួយគ្នាទៀតផង ។
អស់រយៈពេលជិត៣ឆ្នាំហើយ ដែលគេបានឃើញ និងសង្ស័យពីភាពស្និទ្ធស្នាលប្លែកហួសពី ទំនាក់ ទំនង មិត្តភក្តិរវាងតារាចម្រៀងវ័យក្មេងលោក នីកូ និងពិធីករស្រករក្រោយ លោក អៀង វិច្ឆ័យ ដោយ កន្លងមកពួកគេធ្លាប់ បង្ហាញភាពស្និទ្ធស្នាលយកចិត្ត ទុកដាក់លើគ្នាទៅវិញទៅ មកប្រៀបដូចជាគូ ស្នេហ៍ ស្រីប្រុសអ៊ីចឹង។ ប៉ុន្តែព័ត៌មាននេះ បានស្ងប់ទៅវិញ ខណៈម្ចាស់សាម៉ីខ្លួន មិនអើពើចេញមុខ បកស្រាយ ដោយធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រពួកគេជាច្រើន នៅតែមានភាពស្រពិចស្រពិលនិង រង់ចាំអ៊ុតមើលគ្រប់ៗគ្នា ។
នៅទីបំផុត ដូចពាក្យចាស់លោកពោលថា “ក្រដាសមិនអាចខ្ចប់ភ្លើងជិតទេ” បើទោះបីជា តារាប្រុស រូបសង្ហាមួយគូនេះ ព្យាយាមលាក់បាំង ប៉ុន្តែគ្រប់យ៉ាង ក៏មិនអាចបិទបាំងបានឡើយ ព្រោះថាថ្មីៗនេះ មានព័ត៌មានលេចឮថា តារាមួយគូនេះ កំពុងតែសម្ងំបង្កាត់ភ្លើងស្នេហ៍ ជាមួយគ្នាយ៉ាងមានក្តីសុខក្នុង ដំបូលផ្ទះតែមួយ ក្នុងនាមជាគូស្នេហ៍ តែនៅពេលដែលពួកគេ ចេញទៅកម្មវិធីជាសាធារណៈ ពួកគេ តែងតែព្យាយាម លាក់បាំងចំណងស្នេហា ភេទដូចគ្នា របស់ពួកគេជាប្រចាំ ។
ទាក់ទងទៅនឹងព័ត៌មាន ដែលលេចឮថ្មីសន្លាងថា តារាចម្រៀងរូបសង្ហា លោក នីកូ និងពិធីករ លោក អៀង វិច្ឆ័យ កំពុងតែសម្ងំរស់នៅ ក្នុងដំបូលផ្ទះតែមួយនេះ គេហទំព័រ LookingTODAY មិនអាច ទាក់ទងសុំការបកស្រាយ ពីពួកលោកបានទេ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ ៕
ផ្ដល់សិទ្ធដោយ៖ LookingTODAY