CamNews

ភាពយន្ត 

Jame Cameron ទៅថតកុន នៅស្រុកចិន

លោក Jame Cameron អ្នកដឹកនាំរឿងល្បីល្បាញ និងជាអ្នកដឹកនាំរឿង Titanic, Avatar និងរឿង
ល្បីៗជាច្រើនទៀត ទើបនឹងបានប្រកាសកាលពីថ្ងៃ ពុធ នេះថា ក្រុមហ៊ុមរបស់លោកនឹងចូលរួម
ក្នុងការផលិតខ្សែភាពយន្តបែប 3D ជាមួយក្រុមហ៊ុនចិន ដើម្បីផលិតខ្សែរឿងប្រវត្តិសាស្រ្តមួយរ​បស់
ចិន។


Jame Cameron (ឆ្វេង) និងតួអង្គក្នុងរឿង "Avatar"



Jame Cameron និងក្រុមផលិតករចិន

ការប្រកាសនេះបានធ្វើក្រោយពេលដែល DreamWorkds Animation បានប្រកាសថានឹងចំណាយ
១៥០ លានដុល្លាដើម្បីផលិតរឿង Kung Fu Panda ភាគទី ៣។ Cameron Peace Group បានចួល
រួមជាមួយនិង China Film Group Corporation និង ៤ ក្រុមហ៊ុនទៀតដើម្បីផលិតខ្សែភាពយន្ត 3D
និយាយពីប្រវត្តិសាស្រ្តចិន ៨០០ ឆ្នាំចុងក្រោយ។

តើផលិតកររឿង Avatar និង Titanic រូបនេះអាចធ្វើអោយខ្សែភាពយន្ត 3D របស់ចិនមានមុខមាត់
ទូទាំងពិភពលោកឬទេ? ចាំទស្សនាទាំងអស់គ្នា៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Wantchinadaily 

 


Tags: china film jame cameron