ភូមិ Juazcar ដែលមានទីតាំងនៅជាយក្រុង Malaga ប្រទេសអេស្បាញពីដំបូងឡើយគ្រាន់តែជា
ភូមិមួយដែលមានអាគារពណ៌សតែប៉ុណ្ណោះ តែក្រោយមកផលិតកភាពយន្តតុក្កតា 3D ដែល
មានចំណងជើងថា The Smurf ដែលបានដាក់បញ្ចាំងកាលពីឆ្នាំទៅមិញបានមកដល់ភូមិនេះ
ហើយបានបែកគំនិតលាបពណ៌រាល់អាគារនៃភូមិមួយនេះអោយក្លាយជាពណ៌ខៀវ ដើម្បីជា
ការផ្សព្វផ្សាយនូវភាពយន្តរបស់ខ្លួនមុនពេលចាក់បញ្ចាំង ហើយបានសន្យាថានិងលាបពណ៌
អោយធម្មតាវិញនៅពេលដែលគាត់បញ្ចប់ការផ្សព្ចផ្សាយ តែដោយមានការយល់ព្រមពីអ្នកស្រុក
អោយទុកពណ៌បែបនេះក៏ពុំមានអ្វីបានប្រែប្រួលនោះទេ ក្រោយមកក៏ចាប់ផ្ដើមមានភ្ញៀវ
ទេសចរណ៍ចូលមកកំសាន្ដក្នុងភូមិដោយល្បីឈ្មោះភូមិនេះថាជាភូមិ SMURF Village។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ zing