ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីជាម្តាយជនជាតិអង់គ្លេសម្នាក់ បានផ្តល់កំណើតដល់ទារិកា
របស់ខ្លួន ដែលមានទម្ងន់ដល់ទៅជាង ៦ គ.ក តាមបែបធម្មជាតិ នៅឯប្រទេសអេស៉្បាញ
នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ ។
គួររំឭកផងដែរថា ស្រ្តីជាម្តាយជនជាតិអង់គ្លេសម្នាក់នោះ មានឈ្មោះថា Maxime Marin
បានក្លាយជាបេក្ខភាព ដែលបានផ្តល់កំណើតដល់ទារិកាគីឡូធ្ងន់ តាមបែបធម្មជាតិស្ទើរ
តែមិនធ្លាប់មាននៅប្រទេសអេស៉្បាញ។
ករណីកើតកូនតាមបែបធម្មជាតិ ដោយមិនមានការវះកាត់យកចេញនេះ ត្រូវបានកើត
ឡើងនៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងក្រុង Denia ។ យ៉ាងណាមិញ បើយោងតាមការដក
ស្រង់សម្តីវេជ្ជបណ្ឌិត Javier Rius ជាអ្នកបង្កើតទារិកាគីឡូធ្ងន់មួយនេះ អោយដឹងថា
ជាមួយនឹងបទពិសោធន៍ការងារជាពេទ្យឆ្មប និងជំនាញរោគស្រ្តី ជាង ៤០ ឆ្នាំមកនេះ
នេះជាលើកដំបូងហើយ ដែលខ្ញុំបានបង្កើតទារិកាគីឡូធ្ងន់ ដល់ទៅជាង ៦ គ.ក បែប
នេះ តាមបែបធម្មជាតិ ដោយមិនមានការវះកាត់។
ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា ស្រ្តីជាម្តាយ និងទារិកាគីឡូធ្ងន់រូបនោះ
មកទល់នឹងខណៈនេះ ទាំងពីរនាក់ទទួលបាននូវសុខសុវត្ថិភាព ក៏ដូចជា សុខភាពល្អ
ហើយ៕
ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ