CamNews

កីឡា 

អេស្បាញ-អ៊ីតាលី៖ប្រវត្តិសាស្រ្តយូរ៉ូត្រូវបាន កែប្រែ

ចុងក្រោយក្រុមណាដែលជាស្តេចយូរ៉ូ២០១២នេះ យើងបានរកឃើញហើយកាលពីយប់
រំលងអាធ្រាត្រថ្ងៃទី 02/07 នេះ។ ក្រុមជើងខ្លាំងអេស្បាញ គឺជាក្រុមដែលលើកពានយូរ៉ូ
ឆ្នាំ២០១២នេះ ហើយក៏ជាក្រុមដែលបានកែប្រែប្រវត្តិសាស្ត្រយូរ៉ូដោយលើកពានពីររដូវ
កាលជាប់គ្នា ដែលពីមុនមិនមានក្រុមណាធ្វើបានឡើយ ចាប់តាំងពីឆ្នាំ1960 មក។

ចូលប្រកួតធ្វើបានយ៉ាងល្អ អេស្បាញរកគ្រាប់បាល់នាំមុខបានយ៉ាងឆាប់រហ័សដោយកីឡាករ Silva
នៅនាទីទី14។ ពេលនោះ Italia ខិតខំយ៉ាងខ្លាំងក្នុងការរកគ្រាប់បាល់ស្មើ ប៉ុន្តែមិនអាចធ្វើអ្វីបានទៅ
លើខ្សែការពារដ៏រឹងមាំរបស់ក្រុមជើងខ្លាំងអាវក្រហម។ ក្នុងតង់ទីមួយ ក្រៅពីមិនអាចធ្វើអ្វីអេស្បាញ
បាន អ៊ីតាលីត្រូវទទួលបានសំពាធបន្ថែមទៀត ដោយការរកបានគ្រាប់បាល់ទី2 របស់អេស្បាញ
ដោយកីឡាករ Alba នៅនាទីទី41។

ចូលដល់តង់ទី2  Italia ដោយការប្តេជ្ញាចិត្តដាច់ខាតរកឲ្យបានគ្រាប់បាល់នោះ គ្រូបង្វឹក Prandelli
បានធ្វើការផ្លាស់ប្តូរកីឡាករមួយចំនួនចូលប្រកួតដូចជា Di Natale និង Motta។ ឱកាសរកបានគ្រាប់
បាល់ជាច្រើនត្រូវបានកន្លងផុតទៅគួរឲ្យសោកស្តាយ ដោយការធ្វើមិនបានសំរេចរបស់កីឡាករ Di
Natale។ អ៊ីតាលីកាន់តែចាញ់ប្រៀបថែមទៀតនៅពេលដែល Motta រងរបួសមិនអាចប្រកួតបាន
ទៀតហើយអស់សិទ្ធិក្នុងការផ្លាស់ប្តូរកីឡាករ។ ការលេងតែកីឡាករ 10នាក់ ពិតជាមានការលំបាក
យ៉ាងខ្លាំងសំរាប់អ៊ីតាលីក្នុងការរកគ្រាប់បាល់ស្មើអេស្បាញ។ នៅពេលមានប្រៀបដូច្នះហើយ ក្រុម
ជំរើសជាតិអេស្បាញមិនបានបន្ធូរដៃលើគូប្រជែងឡើយ ដោយបានផ្តាច់ក្តីសង្ឃឹមទាំងស្រុងរបស់
អ៊ីតាលី ដោយស៊ុតបាល់បញ្ចូលទីបានពីរគ្រាប់ទៀតនៅនាទីទីចុងក្រោយ ដោយ Torres និង Mata។

អេស្បាញ ស្តេចយូរ៉ូ២០១២

ឈ្នះ Italia 4-0, អេស្បាញការពារបានសំរេចពានរង្វាន់យូរ៉ូរបស់ខ្លួន ដែលក្នុងប្រវត្តិសាស្រ្តយូរ៉ូចាប់
តាំងពីឆ្នាំ1960 មក មិនមានក្រុមណាធ្វើបានរឿងនេះឡើយ ហើយក៏ក្លាយជាំក្រុមជំរើសជាតិដំបូង
គេដែលលើកពាន ក្នុងការប្រកួតធំៗ 3រដូវកាលជាប់គ្នា ដែលក្នុងនោះ យូរ៉ូពីរ(2008, 2012) និង
World Cup 2010 មួយ៕

Video Highlight Goals Spain Vs Italy

លទ្ធផល៖ អេស្បាញ-អ៊ីតាលី (4-0)
រកបានគ្រាប់បាល់៖ Silva (14), Alba (41), Torres (84), Mata (88)
កីឡាករចូលប្រកួត៖

ដោយ៖ សិលា
ប្រភព៖ 24h


Tags: spain italy euro 2012 sports