នៅវេលាយប់រំលងអាធ្រាត្រនេះ នឹងមានការប្រកួតដ៏អស្ចារ្យមួយរវាងក្រុមជំរើស
ជាតិជើងខ្លាំងពីរ គឺអេស្បាញ និងពរទុយហ្គាល់ ក្នុងវគ្គជំរុះពាក់កណ្តាលផ្តាច់ព្រាត់
យូរ៉ូ២០១២។
អេស្បាញៈ ការស្មើគ្នាទាំងពីលើដល់ក្រោម
ពីពានរង្វាន់ Euro 2008 ដល់ World Cup 2010 កំលាំងដ៏ខ្លាំងរបស់អេស្បាញគឺនៅតែមានភាព
រឹងមាំ និងស្មើដៃគ្នាគ្រប់កីឡាករក្នុងទំរង់ប្រកួត។ ពួកគេមិនមានកីឡាករលំដាប់កំពូលដូចជា
Ronaldo រឺ Messi ប៉ុន្តែកីឡាករនៅក្នុងតារាងប្រកួតរបស់ពួកគេ សុទ្ធតែជាកីឡាករលំដាប់ពិភព
លោក និងសំខាន់បំផុត ពួកគេមានការលេងសហការគ្នាល្អ ហើយក៏ជាការរួមផ្សំរវាងក្លឹបយក្ស
ពីរនៅអេស្បាញគឺ Real Madrid+Barcelona។
Real Madrid មានភាពរឹងមាំត្រង់តំបន់ការពារដែលរួមមានកីឡាករដូចជា Casillas, Xabi Alonso,
Sergio Ramos, Arbeloa, ចំណែក Barcelona គឺខ្លាំងនៅតំបន់ប្រយុទ្ធដែលរួមមានកីឡាករដូចជា
Xavi, Busquets, Iniesta, Fabregas…។ អេស្បាញត្រូវបានគេចាត់ទុកថាជាក្រុមជំរើសជាតិលំដាប់
ទីមួយលើពិភពលោកនាពេលបច្ចុប្បន្ន។ ពួកគេត្រូវបានវាយតំលៃខ្ពស់ជាងគូប្រកួតពរទុយហ្គាល់
គ្រប់ផ្នែកទាំងអស់ ក្នុងការប្រកួតយប់នេះ។
ពរទុយហ្គាល់រស់ដោយសារដង្ហើមរបស់ C. Ronaldo
រឿងមួយដែលមិនអាចប្រកែកបានរបស់គ្រូបង្វឹក Bento គឺពរទុយហ្គាល់កំពុងតែពឹងផ្អែកយ៉ាង
ច្រើនទៅលើសមត្ថភាពរបស់ Ronaldo។ CR7 ស៊ុតបាល់បញ្ចូលទីបាន 3គ្រាប់ នៅពីរប្រកួតថ្មីៗ
នេះដើម្បីនាំក្រុមខ្លួនចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់។
ការលេងបានយ៉ាងល្អរបស់កីឡាករ Real Madrid រូបនេះពិតជាមានអត្ថន័យសំខាន់ណាស់សំរាប់
ពរទុយហ្គាល់ក្នុងរដូវកាលប្រកួតឆ្នាំនេះ។ Ronaldo លេងបានល្អ គ្រូបង្វឹក Bentoមានការសប្បាយ
ចិត្តយ៉ាងខ្លាំង ប៉ុន្តែវាក៏ជាការព្រួយបារម្ភដែរ ប្រសិនបើ CR7 ត្រូវបានបិទភ្លើង ទំរង់លេងរបស់
ពរទុយហ្គាល់ក៏ដូចជាបិទទៅតាមនោះដែរ។
ការប៉ាន់ស្មានក្នុងយប់នេះ
Ronaldo និងXavi , អ្នកណានឹងលេងបានល្អជាង និងរកគ្រាប់បាល់បានក្នុងយប់នេះ?
ក្រុមជំរើសជាតិអេស្បាញអាចនឹងជ្រើសរើសលេងទំរង់ 4-6-0 ក្នុងការប្រកួតយប់នេះ។ គ្រាន់តែ
ចាប់Ronaldo ឲ្យជាប់ អេស្បាញនឹងលេងវាយសំរុកបានយ៉ាងងាយ និងមិនសូវមានការបារម្ភនៅ
ផ្នែកខាងក្រោម។ Iniesta និង David Silva គឺជាខ្សែបំរើអស្ចារ្យ និងសកម្មនៅស្លាបទាំងសងខាង
គួបផ្សំមានការសហការពី Fabregas ធានាថាការវាយសំរុករបស់អេស្បាញនឹងធ្វើឲ្យទស្សនិកជន
មិនខុសបំណងឡើយ។
ពរទុយហ្គាល់អាចសងសឹកបរាជ័យនៅវគ្គ1/8 World Cup 2010 បានដែររឺទេ?
ការប្រកួតប្រជែងរវាងបេះដូងអ្នកក្លាហាន អេស្បាញមានប្រៀបជាង ក្នុងពេលដែលពរទុយហ្គាល់
ផ្តោតក្តីសង្ឃឹមទៅលើបុគ្គលតែម្នាក់គឺ C. Ronaldo៕
ការប៉ាន់ស្មានទំរង់លេងរបស់ក្រុមទាំងពីរ ៖
ដោយ៖ សិលា
ប្រភព៖ DT