CamNews

កម្មវិធីរត់ពាក់កណ្ដាលម៉ារាតុនលក្ខណៈអន្តរជាតិ


នេះគឺជាលើកទី១ហើយដែលកម្មវិធិរត់ពាក់កណ្ដាលម៉ារាតុនបានប្រារព្ភធ្វើឡើងនៅទឺក្រុង
ដែលមានឆ្នេរដ៏ស្រស់ស្អាតនៃទឹកដឺក្រុងព្រះសីហនុ។ ការរត់ពាក់កណ្ដាលម៉ារាតុននេះនឹង
ប្រារព្ធឡើងនៅមុខឆ្នេរអូឈើទាលហើយនឹងបន្តទៅតាមឆ្នេរដ៏សែនស្រស់ស្អាត នឹងកាត់
ចូលទៅតាមផ្លូវផ្សេងៗក្នុងខែត្រព្រះសីហនុ។

កម្មវិធីនេះរៀបចំដោយ Angkor Wat International Half Marathon ដែលជាភ្នាក់ងាររៀបចំ
ការកម្មវិធីកីឡាអន្តរជាតិធំជាងគេនៅកម្ពុជា។ កម្មវិធីចុងក្រោយដែលបានរៀបចំមកគឺការ
រត់ពាក់កណ្ដាលម៉ារាតុនដែលបានប្រារព្ធឡើងកាលពឹថ្ងៃទី៤ធ្នូ២០១១កន្លងមកនេះដែល
មានការចូលរួមពីអ្នកចូលរួមប្រកួតចំនួន៥២៣០នាក់មកពី៥៨ប្រទេសខុសៗគ្នា។

ប្រាក់ឧបត្ថមដែលទទួលបានពីការរត់ពាក់កណ្ដាលម៉ារាតុននេះនឹងត្រូវបានយកទៅជួយ
គំរោងគាំពារការឡើងកំដៅផែនដី និងបំរែបំរួលបរិយាកាស ដើម្បីការពារផែនដីដែលយើង
រស់នៅ។

ស្វាគមន៍រាល់ការចូលរួមរបស់អស់លោកអ្នកដើម្បីផែនដីនិងអនាគតក្មេងជំនាន់ក្រោយ។
ការប្រកួតរត់ពាក់កណ្ដាលម៉ារាតុននេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០មិនាខាងមុខនេះដែល
នឹងចាប់ផ្ដើមពីខាងមុខឆ្នេរអូរឈើទាល។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ constantcontact