CamNews

តន្រ្តី 

ទីបំផុត ប៊ុត សីហា ជាអ្នកឈ្នះពាន The Voice Cambodia (Video Inside)

ភ្នំពេញ៖ ទីបំផុតបេក្ខជន ប៊ុត សីហា កូនក្រុមរបស់ លោក ឆន សុវណ្ណរាជ ជាអ្នកទទួលបានជ័យលាភី ពាន The Voice Cambodia ក្រោយមានការបោះឆ្នោត គាំទ្រពីទស្សនិកជនយ៉ាងច្រើន ។

នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកានេះ បេក្ខជនទាំង៤នាក់ ម្នាក់ៗច្រៀងចម្រៀងចំនួន២បទ គឺបទមនោសញ្ចេតនាមួយបទ និងបទញាក់១បទ ។ ក្រោយពួកគេច្រៀងចប់ ទស្សនិកជនបោះឆ្នោតគាំទ្រ។ ទីបំផុត បេក្ខជន ប៊ុន សីហា មកពីខេត្តកំពង់ស្ពឺឈ្នះពានរង្វាន់ The Voice Cambodia ទាល់តែបាន។

ប៊ុន សីហា ជាអ្នកឈ្នះពានរង្វាន់ The Voice Cambodia ទទួលបានពានរង្វាន់១ ថវិកា ១០០លានរៀល និងក្លាយជាអ្នកចំរៀង ជាប់កុងត្រាជាមួយ ផលិតកម្មរស្មីហង្សមាស។ ក្រៅពីរង្វាន់នេះ បេក្ខជនទាំង ៤នាក់ ក៏ទទួលរង្វាន់ពីស្រាបៀរកម្ពុជា នូវម៉ូតូហុងដា Dream 125 ម្នាក់១គ្រឿង ទូរទឹកកក១គ្រឿង និងស្រាបៀរ ២០កេសផងដែរ។ ចំណែឯអ្នកចាញ់ទាំង៣នាក់ ទទួលបានថវិកាចំនួន ១ពាន់ដុល្លារអាម៉េរិក៕


ផ្ដល់សិទ្ធិដោយ៖ looking today



Tags: Entertainment News Cambodia PP Voice of Cambodia