ភ្នំពេញ៖ ក្រុមចោរ២នាក់ បានស្ទាក់បាញ់បុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ និងប្លន់
យកលុយប្រមាណ១៥០០០ ដុល្លារ ខណៈជនរងគ្រោះដើរចេញពីផ្ទះ ប្រុងបើករថយន្ត
យកលុយខាងលើនេះ ទៅសងថ្លៃរថយន្ត ដែលទើបនឹងទិញពីគេកាលពីរបីថ្ងៃមុន
ដោយករណីនេះ បានកើតឡើងនៅខាងជើងផ្សារទួលគោក មុខផ្ទះលេខ៣៣អឺ១ ផ្លូវ
លេខ ៥៨២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រមាណ ៩ និង
២០នាទីព្រឹកថ្ងៃទី ២៥ ខែមីនា ។
យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា បុរសរងគ្រោះ មានឈ្មោះ ស៊ុត ថងថាន់
អាយុ៤២ឆ្នាំ បានរងនូវគ្រាប់កាំភ្លើង ចំនួនមួយគ្រាប់ បណ្តាលឲ្យជនរងគ្រោះរងរបួស
យ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅ សង្រ្គោះភ្លាមៗផងដែរ នៅមន្ទីរពេទ្យកាល់ម៉ែត ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យដែលធ្វើការបាញ់ប្រហារ ខាងលើ នេះ
មានគ្នា ២នាក់ ជិះម៉ូតូស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ហើយបច្ចុប្បន្នកម្លាំងនគរបាល
ខណ្ឌទួលគោក និងកម្លាំងសមត្ថកិច្ច ជំនាញផ្សេងទៀត ក្រោមការបញ្ជាភ្លាមៗ របស់
លោកស្នងការ ជួន សុវណ្ណ និងស្នងការ រង ជួន ណារិន្ទ កំពុងធ្វើការស្រាវជ្រាវជា បន្ទាន់
ចំពោះករណីខាងលើនេះ។
ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានបង្ដើបឲ្យដឹងថា នៅព្រឹកមុនពេលកើតហេតុ
ជនរងគ្រោះបានជិះរថយន្តម៉ាកកាមរីបាឡែន ដែល ទើបនឹងទិញ ដឹកប្រពន្ធទៅកន្លែងធ្វើការ ។ ពេលកំពុងធ្វើដំណើរជាមួយប្រពន្ធនៅតាមដងផ្លូវ ជិតដល់កន្លែងធ្ចើការនោះ ប្រពន្ធជន
រងគ្រោះ ក៏បាន ដកលុយពីក្នុងកាបូប ចំនួន១៥០០០ដុល្លារ យកមករាប់ រួចហើយហុចឲ្យប្តី
ទុក ដើម្បីយកទៅសងថ្លៃទិញរថយន្តរបស់គេ ។ ក្រោយពីដាក់ប្រពន្ធនៅ កន្លែងធ្វើការហើយ
ដោយសារតែភ្លេចអាយផេតនៅនឹងផ្ទះ ជនរងគ្រោះ ក៏បានបើករថយន្តមកផ្ទះវិញ រួចហើយ
ចូលទៅយកអាយផេតនៅក្នុងផ្ទះ ដើរ ចេញមកវិញបម្រុងនឹងបើកទ្ចាររថយន្តចូល ស្រាប់តែ
មានមនុស្សស្ទុះមកអោបពីក្រោយ លូកហោប៉ៅដណ្តើមយកលុយ ហើយដោយសារមានការ ប្រតាយប្រតប់គ្នាជនល្មើសក៏បាញ៉ជនរងគ្រោះមួយគ្រាប់ រួចហើយលូកយកលុយ រត់ឡើង
ម៉ូតូគ្នាវាដែលនៅក្បែរនោះជិះគេចខ្លួនបាត់ទៅ ។
ពាក់ព័ន្ធករណីប្លន់ខាងលើនេះ តាមការសន្និដ្ឋាន ក្រុមជនល្មើសដែលធ្ចើដំណើរតាមផ្លូវ ឃើញ
ជនរងគ្រោះដកលុយរាប់នៅក្នុងរថយន្ត រួចហើយ ហុច ឲ្យប្តីទុក ទើបពួកវាតាមធ្ចើសកម្មភាពប្លន់យកតែម្តងទៅ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល