CamNews

កំសាន្ត 

អេឡិច ចិន្ត្រា គឹម លីហ្សា ឆយី រាជសុគន្ធី និង រតនៈ វិសិដ្ឋ ត្រៀមសំដែងនៅ អូស្រ្តាលីពេលភ្ជុំបិណ្ឌ

ភ្នំពេញៈ បច្ចុប្បន្នគេសង្កេតឃើញថា មានតារាប្រុសស្រីល្បីឈ្មោះ ជាច្រើនដួង កំពុងតែមាន
ការមមាញឹក ក្នុងការរៀបចំឯកសារ ចេញទៅកើបលុយ នៅក្រៅប្រទេស បន្តកន្ទុយពីមួយទៅ
មួយ ។ ជាក់ស្ដែង នៅក្នុងពេលឆាប់ៗនេះ មានតារាសម្តែងប្រុសស្រីល្បីឈ្មោះ ចំនួន៥ដួង បាន
ផ្អាកការងារក្នុងស្រុក ត្រៀមអូសវ៉ាលី ចេញទៅសម្តែងនៅអូស្ត្រាលី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ខាងមុខនេះ។

តារាសម្តែង និងជាតារាចម្រៀងប្រុសរូបសង្ហា លោក អេឡិច ចិន្រ្តា បានប្រាប់ LookingTODAY
ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ នេះថា មួយរយៈពេល មុនលោក និងតារា
សម្តែង៤ដួងទៀត មានការមមាញឹកក្នុងការរៀបចំឯកសារ និងចូលសម្ភាសន៍ នៅស្ថានទូត
ត្រៀមខ្លួនចេញទៅសម្តែងនៅអូស្ត្រាលី ។ ទើបតែព្រឹកមិញ(ទី១៨ខែកញ្ញា) នេះ ម្ចាស់ Sponsor បានទូរស័ព្ទប្រាប់លោកឲ្យទៅយកលិខិតឆ្លងដែន និងត្រៀមខ្លួន ត្រៀមសម្លៀកបំពាក់ ឡើងយន្ត
ហោះ ទៅសម្តែងនៅអូស្រ្តាលី ក្នុងពេលឆាប់ៗនេះ ។

បុរសសង្ហាសម្បុរសមាឌធំរូបនេះ បានប្រាប់ឲ្យដឹងថា “នេះជាលើកទី៣ ហើយ ដែលខ្ញុំចេញ
ទៅសម្តែងនៅអូស្ត្រាលី តែសម្រាប់លើកទី៣នេះ ខ្ញុំចេញទៅ មានតារាល្បីឈ្មោះជាច្រើន ដួង
រួមដំណើរ ដូចជាកញ្ញា គឹម លីហ្សា ឆយី រាជសុគន្ធី រតនៈ វិសិដ្ឋ និងរូបខ្ញុំ។ បើតាមខ្ញុំដឹងការ
ចេញដំណើរ ទៅសម្តែងនេះ ប្រហែលជាអាចចេញទៅចុងខែនេះ ឬក៏ដើមខែតុលាខាងមុខ” ។

តារាចម្រៀងរូបស្រស់សង្ហា បានប្រាប់ទៀតថា ការចេញទៅសម្តែងនៅក្រៅប្រទេស លើកនេះ
មានរយៈពេលខ្លីជាង ការចេញទៅសម្តែងលើកមុន ដោយសារតារារួមដំណើរ ក៏ដូចជារូបលោក មានការមមាញឹកជាមួយការងារក្នុងស្រុក ហើយខាង Sponsor ចង់បានរូបលោក ចេញទៅឲ្យ
បានមុនថ្ងៃខួបកំណើតកូនគាត់ ទើបលោកសម្រេចចិត្តផ្អាក ការងារក្នុងស្រុកមួយរយៈ ពេល
ចេញទៅសម្តែងនៅក្រៅប្រទេសសិន ។

កាលពីប៉ុន្មានថ្ងៃមុន មានតារាប្រុសស្រី៤ដួង បានរៀបចំ ខោអាវឡើងយន្តហោះ ទៅសម្តែងនៅ
អាមេរិក នៅលើទឹកដីសម្បូរដុល្លារគឺ លី ច័ន្ទសីហា តូតា ជិន ស៊ីណារ៉ាក់ និង រ៉ូលីន ។ ដូចគ្នានេះ
នៅក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខ ក៏មានវត្តមានតារាប្រុសស្រីចំនួន៥ដួង ក៏កំពុងតែត្រៀមចេញទៅ
កើបលុយដុល្លារ នៅអូស្ត្រាលី ដោយមានវត្តមាន អេឡិច ចិត្រា គឹម លីហ្សា ឆយី រាជសុគន្ធី រតនៈ
វិសិដ្ឋ ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment chor yi alex chantra