គណៈកម្មការទន្លេមេគង្គ បានបង្កើតកម្មវិធីប្រកួតថតរូបមួយ ដែលលើកទឹកចិត្តអ្នកស្នេហាវិស័យថតរូបទាំងអស់ ឲ្យចែករំលែករូបថតរបស់ពួកគេអំពី ទិដ្ឋភាពដ៏ស្រស់ត្រកាលរបស់ទន្លេមេគង្គ និងស្ថានភាពរស់នៅដោយឡែកកពីគ្នា របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមដងទន្លេនេះ។
កម្មវិធីប្រកួតនេះនឹងបញ្ចប់នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៧ ដោយអ្នកថតរូបទាំងអស់អាចផ្ញើរូបយ៉ាងច្រើនបំផុត ៥សន្លឹក ជាទម្រង់អេឡិចត្រូនិក ដោយភ្ជាប់មកជាមួយនូវពាក្យសុំប្រកួតដែលបានបំពេញ តាមរយៈអ៊ីម៉ែល mrcphotocontest@mrcmekong.org។
ការប្រកួតនេះ បើកចំហសម្រាប់អ្នកថតរូបមិនមែនអាជីពគ្រប់វ័យ និងជាពលរដ្ឋ និងកំពុងរស់នៅក្នុងប្រទេសណាមួយ ដែលជាសមាជិក MRC ដូចជា កម្ពុជា ឡាវ ថៃ និង វៀតណាម។
រូបថតទាំងអស់ត្រូវតែ បង្ហាញពីតម្រូវការខុសៗគ្នាជាច្រើនសម្រាប់ការប្រើប្រាស់ទឹក និងធនធានធម្មជាតិ នៃទន្លេមេគង្គ ដូចជាការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់តាមលំនៅស្ថាន ការនេសាទ ការដាំដំណាំ ការត្រួតពិនិត្យទឹកជំនន់ ការផលិតថាមពលវារីអគ្គីសនី ការដឹកជញ្ជូនតាមដងទន្លេ និតទេសចរណ៍។
ម្យ៉ាងទៀត អ្នកថតរូបក៏អាចបញ្ជាំងពីផលប៉ះពាល់នៃការអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ទ និងការប្រែប្រួលអាកាសធាតុ មកលើប្រព័ន្ទអេកូឡូស៊ីនៃទន្លេមេគង្គ និងការរស់នៅរបស់ប្រជាជន និងកិច្ចប្រឹងប្រេងនានា ដែលបានធ្វើឡើងដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនោះ។
រង្វាន់រួមមាន៖
កុំភ្លេចចូលរួមឲ្យបានច្រើនណា!
ប្រែសម្រួល៖ High
ប្រភព៖ mrcmekong