CamNews

ទេសចរណ៍ 

ខេត្តសៀមរាប ប្រទេស កម្ពុជា ជាប់ចំណាត់ថ្នាក់កំពូល ទីកន្លែងកំសាន្តល្បីបំផុតប្រចាំឆ្នាំ ២០១៥

ទេសចរណ៍ ៖ ទំព័រសារព័ត៌មានបរទេស scotsman របស់ប្រទេស ស្កុតឡេន ចេញ ផ្សាយថ្ងៃ ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នេះអោយដឹងថា ខេត្តសៀមរាប ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់កំពូល ជាទី កន្លែងកំសាន្ត ក៏ដូចជា​សម្រាកលំហែរ ល្បីបំផុត ប្រចាំឆ្នាំ ២០១៥ នេះបើយោង តាមសេចក្តីរាយការ ណ៍ ក៏ដូចជាទិន្នន័យ ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ ជាផ្លូវការ ។ 

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា ក្នុងនោះ​ បេក្ខភាព  ចំណាត់ថ្នាក់ជាប់ជា បន្តបន្ទាប់ក្នុងចំណោម ចំណាត់ថ្នាក់កំពូលទាំង ៣ កន្លែង បន្ទាប់ពីកម្ពុជា រួម  មានដូចជា ៖ Fort La- uderdale នារដ្ឋ Florida សហរដ្ឋអាមេរិក និង Mykonos ប្រទេសក្រិច ។ គួររំឮកថាចំណាត់ថ្នាក់ទាំង បីដូចដែលបានរៀបរាប់ខាងលើ គឺជាបេក្ខភាពនាំមុខគេ ក្នុងចំណោម    បេក្ខភាពទាំង ១០ នៃទីទាក់ ទាញទេសចរល្បីបំផុតលើសកលលោក ចងក្រងដោយគេហទំព័រស្រាវជ្រាវ  ដំណើរ  ទស្សនាចរណ៍ លើពិភពលោក Skyscanner ។

របាយកាណ៍បញ្ជាក់បានថា ខេត្តសៀមរាប មានទីតាំងស្ថិតនៅ ភាគខាងពាយ័ព្យប្រទេសកម្ពុជាបាន នាំមុខ និងជាប់ចំណាត់កំពូល ជាមួយនឹងតួរលេខស្រាវជ្រាវ កើនឡើងដល់ទៅ ៣៣ភាគរយបើធៀប ទៅនឹង Fort Lauderdale មានត្រឹមតែ ៣២ ភាគរយ និង Mykonos មានត្រឹមតែ ៣១ ភាគរយ ។

អ្នកជំនាញអោយដឹងថា ជាមួយនឹងការរីកចម្រើនគួរអោយកត់សម្គាល់ តាមរយៈហេដ្ឋា  រចនាសម្ព័ន្ធ នៅក្នុងខេត្ត ដោយមានការផុសចេញនូវ វត្តមានសណ្ឋាគារ ទំនើបៗ  នោះ ខេត្តសៀមរាប បានក្លាយ ជាទីទាក់ទាញទេសចរជាប់ចំណាត់កំពូល ប្រចាំឆ្នាំ​២០១៥មិនសម្រាប់តែភ្ញៀវទេសចរ backpackers នោះទេ តែសម្រាប់ភ្ញៀវទេសចរ ស៊ីវិល័យដូចគ្នាដែរ ។

គួររំឮកថា ការព្យាការណ៍ខាងលើ អាចចេញផ្សាយជាសាធារណៈ និង  ជាផ្លូវការទៅបាន ដោយផ្អែក លើការវិភាគទិន្នន័យ រាប់សិបលាននាក់ ពីគេហទំព័រ      ស្រាវជ្រាវ ដំណើរ  ទស្សនាចរណ៍ លើពិភព លោក Skyscanner សម្រាប់រយៈពេល ៣ ឆ្នាំចុងក្រោយនេះ  អមជាមួយនឹងការបូកផ្សំ ការស្រាវជ្រាវ ពីសំណាក់ ក្រុមហ៊ុន ជំនាញខាងព្យាករណ៍ ទំនោរ ក៏ដូចជា និន្នការ  The Future Laboratory ក៏ដូច ជាពីសំណាក់ទំព័រ Trendhunter  ដែលជាទំព័រផ្តល់ជូននូវរបកគំហើញថ្មីៗតាមរយៈនិន្នការអតិថិជន និងឥទ្ធិពល ។ 

Mary Porter មកពីទំព័រ Skyscanner អះអាងអោយដឹងថា​ ៖ វាពិតជាគួរអោយចាប់អារម្មណ៍ ក្នុងការ មើលឃើញពីនិន្នការនៃការផ្លាស់ប្តូរ ការធ្វើដំណើរកំសាន្តរបស់មនុស្សជាតិ  ។ ជាមួយ   នឹងការស្រាវ ជ្រាវមកពីជុំវិញពិភពលោក ពីសំណាក់មហាជនច្រើនជាង ៣០០ លាននាក់ ក្នុង  មួយខែៗ ទិន្នន័យ កើតចេញពីការស្រាវជ្រាវរបស់ក្រុមការងារយើងខ្ញុំមួយនេះ​ សរបញ្ជាក់   អោយឃើញ ពីការយល់ដឹង យ៉ាងរឹងម៉ាំស្តីពីនិន្នការ ដំណើរកំសាន្តទាំងនេះ ។ ពួកយើងបានធ្វើការវិភាគទិន្នន័យ ដោយផ្អែកលើ ទិន្ន័យជាក់ស្តែង និង កិច្ចការស្រាវជ្រាវ ជាមួយនឹងកត្តាពាក់ព័ន្ធទាំងអស់ តួយ៉ាងរួមមានដូចជា ភាព ល្បីល្បាញនៃទីកន្លែងទាក់ទាញទេសចរទាំងនោះ ក្នុងរយៈពេល ១២  ខែ  ចុងក្រោយ ក៏ដូចជា ភាព ល្បីល្បាញចេញពីការចេញផ្សាយខ្សែភាពយន្ត និង ការរីកលូតលាស់  វត្តមានសណ្ឋាគារថ្នីៗជាដើម 

ខណៈប្រទេស អេស្ប៉ាញ អាមេរិក​ និងប្រទេស បារាំង នៅតែបន្តជាប់ចំណាត់ ជាទីកន្លែងទាក់ ទាញ ទេសចរល្បីរបស់ពិភពលោក ក៏ប៉ុន្តែ និន្នាការនៃការបំលាស់ប្តូរ ការធ្វើដំណើរកំសាន្តត្រូវបានគេមើល ឃើញថា មានការចាប់អារម្មណ៍ទៅបណ្តាទីកន្លែងទាក់ទាញទេសចរថ្មីៗ និងតាមទីក្រុងបុរាណ រួម មានដូចជា បុរីអង្គរ ខេត្តសៀមរាប ប្រទេស កម្ពុជាជាដើម ៕


                          Fort La- uderdale រដ្ឋ Florida សហរដ្ឋអាមេរិក


                                                        Mykonos ប្រទេស ក្រិច

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ scotsman


Tags: Cambodia America USA Angkor Wat Phnom Penh Washington