CamNews

កំសាន្ត 

ខ្ញីកាន់តែចាស់ កាន់តែហឹល៖ ញឹម ចាន់ថន វ័យ​កាន់​តែជ្រេ កាន់តែ​សិចស៊ី

ភ្នំពេញៈ សម្រាប់អ្នកសិល្បៈ ស្រីៗភាគច្រើន បានស្រវ៉ាយកភាពសិចស៊ី ការស្លៀកពាក់បញ្ចេញសាច់លើក្រោម ដើម្បីជាធ្នាក់ទាក់ទាញការចាប់អារម្មណ៍ និងធ្វើឲ្យពួកគេកាន់តែមាន ប្រជាប្រិយ ភាពឈាន ឡើងមួយកម្រិតទៀត តួយ៉ាងដូចជាតារាសម្តែង និងជាតារាចម្រៀង នាង ញឹម ចាន់ថន មួយរយៈក្រោយនេះ កាន់តែសំញែងភាពសិចស៊ីកាន់តែខ្លាំង ក្នុងបំណងចង់ក្រសោប កេរ្តិ៍ឈ្មោះ កាន់តែខ្លាំង ខណៈដែលវ័យរបស់នាង ក៏កាន់តែជ្រេទៅហើយ ។

តារាស្រី នាង ញឹម ចាន់ថន ត្រូវបានទស្សនិកជនចាត់ទុកថា ជាតារាស្រីមួយដួង ដែលធ្លាប់មានភាពលេចធ្លោ ក្នុងការបញ្ចេញភាពសិចស៊ី មិនចាញ់តារាសិចស៊ីដទៃដូចជា ស៊ឹម ថៃណា, ឆៃ លីដាឡែន, វ៉ាង ស្រីណូ ប៉ុន្មានទេ ដោយការស្លៀកពាក់ បញ្ចេញភាពសិចស៊ីនេះ គឺស្ទើរតែជា រឿងធម្មតាទៅហើយ សម្រាប់តារាស្រីរូបនេះ ក៏ដូចជាតារាដទៃ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ ទៅលើតារាសិចស៊ីចាស់វស្សា នាង ញឹម ចាន់ថន នោះគឺវ័យរបស់នាង ដែលពេលនេះ តារាសម្តែងរូបនេះ មានវ័យមិនក្រោម៣០ឆ្នាំទេ តែនាងនៅតែខំប្រឹងបង្អួតភាពសិចស៊ី កាន់តែខ្លាំងជាមុនទៀត ខណៈដែលតារាស្របាល នាងមួយចំនួន បានបញ្ចេញភាព សិចស៊ីបែរ ជាតុបតែងខ្លួនស្លៀកពាក់ ស្រគត់ស្រគំហើយក៏ដោយ ។

ទស្សនិកជនប្រាកដជាចង់ដឹងហើយថា ការស្លៀកពាក់សិចស៊ីរបស់តារាស្រី ញឹម ចាន់ថន មាន ការខុសប្លែក និងមានការវិវត្តន៍ ក្នុងការតែងខ្លួនសិចស៊ី ដូចតារាជំនាន់ក្រោយ កម្រិតណា មាន តែទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕


ផ្ដល់សិទ្ធិដោយ ៖ looking today


Tags: Star News Cambodia PP Hnoem Chanthorn