CamNews

តារា 

រ៉ូលីន ពន្យា​ពេល​ទៅ​កាច់​រាង​នៅ​អាមេរិក ព្រោះ​ជាប់​គាំង​ឯកសារ

ភ្នំពេញៈ  កន្លងមកតារាកំប្លែងសម្បូរ ប្រជាប្រិយភាព តាមរយៈការលេងពាក្យសំដី លេប
ខាយកំប្លុកកំប្លែង លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ធ្លាប់បង្ហើបប្រាប់ឲ្យដឹងថា លោកមាន
គម្រោងចេញ ទៅសម្តែងនៅក្រៅប្រទេស នៅចុង ខែកក្កដា កន្លងទៅនេះ រយៈពេល៣ខែ។
តែរហូតមក ដល់ពេលនេះ គេនៅតែឃើញ វត្តមានតារារូបនេះ នៅលើកញ្ចក់ទូរទស្សន៍ហាក់
ដូចជាគម្រោងចេញ ទៅសម្តែងនៅអាមេរិក ត្រូវអាកខានមិនបាន ទៅនោះទេ ។

តារាប្រុសដែលមាន ទេពកោសល្យ អាចបកស្រាយបទចម្រៀង ទាំងបុរស និងនារីបានយ៉ាង
ពីរោះរណ្តំ លោក រ៉ូលីន បានប្រាប់ LookingTODAY ឲ្យដឹងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣នេះ
ថា លោករួមជាមួយអ្នកសិល្បៈ ប្រុសស្រី៣នាក់ទៀតមាន គម្រោងចេញទៅ សម្តែងនៅអាមេ-
រិក រយៈពេល៣ខែ ដោយត្រូវធ្វើដំណើរ ឡើងយន្តហោះ តាំងពីចុងខែកក្កដាមកម្ល៉េះ។ ប៉ុន្តែ
គម្រោងនេះ ត្រូវបានលើកពេល មកដល់ចុងខែសីហាវិញ ដោយសារតែមាន បញ្ហាយឺតយ៉ាវ
រឿងឯកសារមួយចំនួន ទើបត្រូវជាប់គាំង ពន្យារបែបនេះទៅ ។

លោក រ៉ូលីន ឬ Miss Photo City បានប្រាប់ឲ្យដឹងបន្តទៀតថា "ក្នុងដំណើរចេញទៅសម្តែង
នៅក្រៅប្រទេស លើកនេះ ទៅជាមួយ កញ្ញា ម៉ាក សែន សូនីតា កញ្ញា លី ច័ន្ទសីហា លោក
ជិន ស៊ីណារ៉ាក់ និងរូបខ្ញុំ ។ គម្រោងចេញទៅ សម្តែងនៅក្រៅប្រទេស ជាឱកាសទី២ហើយ
សម្រាប់ខ្ញុំ បន្ទាប់ពី ប្រទេសអូស្ត្រាលី។ ខ្ញុំគិតថា នឹងទទួលបាន ការគាំទ្រច្រើន ពីសំណាក់
បងប្អូន ទស្សនិកជន នៅលើទឹកដីអាមេរិក ព្រោះថា ខ្ញុំមានត្រៀមឈុតឆាក កំប្លែងជាច្រើន
មានឈុត សម្តែងរឿងខ្លីៗនិងឈុតរាំរបាំថែមទៀត..." ។

តារាកំប្លែងសម្បុរ ខ្មៅស្រអែមរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ការចេញទៅសម្តែងនោះ លោក
ក៏មានការតុបតែង ខ្លួនស្លៀកពាក់ បែបជាមនុស្សស្រី និងចាប់ដៃគូសម្តែង រឿងបែបខ្មែរ ជាមួយ
កញ្ញា លី ច័ន្ទសីហា។ "ខ្ញុំសង្ឃឹមថា ឱកាសដែលខ្ញុំ ចេញទៅសម្តែងរយៈពេល ៣ខែនោះ នឹងធ្វើ
ឲ្យបងប្អូន រស់នៅក្រៅប្រទេស មានការសប្បាយរីករាយ "៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment rolin