CamNews

ភាពយន្ត 

A Cure For Wellness ភាពយន្តអាថ៌កំបាំង និងស្រៀវឆ្អឹងខ្នងសំរាប់ដើមឆ្នាំ២០១៧ (Trailer Inside)


កំពុងរកកន្លែងសម្រាប់ថែទាំ និងព្យាបាលសុខភាពមែនទេ? ចុះបើមានមជ្ឈមណ្ឌល ឬ វិទ្យាស្ថានដែលផ្តល់ការព្យាបាល និងថែទាំជំងឺជាពិសេស ហើយប្លែកវិញយ៉ាងម៉េចដែរ? រឿង A Cure For Wellness ជាខ្សែភាពយន្តបែបចិត្តវិទ្យាភ័យរន្ធត់ ដែលនិពន្ធដោយលោក Justin Haythe និងដឹកនាំសម្តែងដោយលោក Gore Verbinski ហើយចូលរួមសម្តែងដោយលោក Dane DeHaan​ តារាហូលីវូដជើងចាស់លោក Jason Isaacs និងតារាស្រីកញ្ញា Mia Goth។ A Cure For Wellness និយាយពីបុគ្គលិកប្រតិបត្តិវ័យក្មេងរបស់ក្រុមហ៊ុនមួយ ត្រូវបានបញ្ជូនទៅបញ្ចុះបញ្ចូលនាយកប្រតិបត្តិក្រុមហ៊ុនរបស់គាត់ ឲ្យត្រឡប់ទៅជួយស្រោចស្រង់ក្រុមហ៊ុនដែលកំពុងមានបញ្ហាវិញ ពីមជ្ឈមណ្ឌលថែទាំសុខភាព ដ៏ចម្លែកមួយ នៅតំបន់ដាច់ស្រយាលនៅប្រទេសស្វីស។ នៅពេលដែលទៅដល់ គាត់ឃើញការព្យាបាល យ៉ាងចម្លែកៗ ជាពិសេសគាត់បានជួបនឹងរឿងដ៏រន្ធត់មួយ។



ទីកន្លែងថតជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាត ប៉ុន្តែពោរពេញដោយឈុតឆាកភ័យរន្ធត់ អាថ៍កំបាំង ការព្យាបាលចម្លែកៗ និងរឿងរ៉ាវជាច្រើនទៀត នឹងមាននៅក្នុងរឿង A Cure For Wellness ដែលចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅនេះហើយ។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។





ប្រភព ៖ Westec Media Limited

Tags: Westec Journey to the west 2 Movie Jaikon A cure for wellness