CamNews

តារា 

អាល់ប៊ុមរបស់ Jay Park បន្តមានបញ្ហា

បើគិតៗទៅគឺថា Jay Park ក្រោយពីចាកចេញពី 2PM មកក្លាយជាតារាចម្រៀងទោលយើងសង្កេត
ឃើញថាគេដូចជាទទួលបានជោកជ័យលាយឡំជាមួយនឹងបញ្ហាជាច្រើនជាពិសេសគឺឃើញថា
មានបញ្ហាជាមួយនឹង Ministry of Gender Equality and Family (MOGEF) របស់កូរ៉េច្រើនជាងគេ
តែម្ដង។

ក្នុងថ្ងៃទី ២៤ នេះខាង MOGEF បានចេញប្រកាសបិទមិនអោយមានការចាក់ផ្សាយបទចម្រៀង
របស់ Jay Park ក្នុងអាលប៊ុមដំបូងរបស់គេចំនួន ៤ បទទៀតហើយដែលគេសម្រេចថាបទទាំង
៤ បទនោះគឺផ្ដល់ការប៉ះពាល់មិនល្អដល់យុវវ័យ។ បទទាំង ៤ នោះមានដូចជា New Breed ដែល
ជាបទតំណាងអោយអាល់ប៊ុម New Breed នេះផ្ទាល់ បទ AOM & 1Ilionaire, Wasted និងបទ
Turn Off Your Phone ដែលគេបានហាមប្រាមមិនអោយមានការចាក់ផ្សាយព្រោះមានលក្ខណៈ
ប៉ះពាល់ដល់ការបង្ហាញបំណងផ្លូវភេទ។ កាលពីប៉ុន្មានខែមុននេះនៅពេលដែល Jay Park បាន
ចេញអាល់ប៊ុមទោលដំបូងនោះខាង MOGEF បានចេញបំរាមមិនអោយចាក់ផ្សាយបទ Enjoy
The Show ហើយមកដល់ពេលនេះគឺបានបន្ថែម ៤ បទទៀត។

មិនត្រឹមតែ Jay Park នោះទេដែលទទួលការព្រមាន និងប្រកាសបិទមិនអោយផ្សាយចម្រៀងសូម្បី
តែ Ill Bomb របស់ Illinit និង Leave Me Alone របស់ Dok2 ក៏កំពុងឋិតនៅក្រោមការត្រួតពិនិត្យផង
ដែរ។ តើការបិតមិនអោយមានការផ្សាយចម្រៀងរបស់តារាចម្រៀង Rap ល្បីទាំងនេះអាចជាផល
ប៉ះពាល់ដល់អាជីពរបស់គេឬទេ? ចំពោះ Jay Park គេនឹងអនុវត្តប្រកាសបិតការផ្សាយនេះនៅចុង
ខែឧសភានេះ។

ដោយ៖ Kpop-Addiction
ប្រភពពី៖ allpop 

 


Tags: Jay Park Kpop