រាត្រីថ្ងៃសុក្រនេះ មានក្រុម Chievo ដែលជាម្ចាស់ផ្ទះបានស្វាគមន៍ Inter Milan ដែលជាភ្ញៀវ។ បើយោងទៅតាមប្រវត្តិ៥ប្រកួតចុងក្រោយនៃការលេងរបស់ Inter Milan ឥឡូវដូចជាលេងមិន
សូវ បានល្អសោះ ដោយមិនដែលបានទទួលជ័យជំនះម្តងឡើយ គឺបានត្រឹមស្មើ១ដង និង
ចាញ់៤ដង ចំណែកឯ Chievo វិញគឺ ស្មើ១ ឈ្នះ២ ចាញ់២។ ហើយការទស្សន៍ទាយក៏បាន
ទាយថា Chievo បានយកឈ្នះ Inter Milan នូវពិន្ទុ ៣ ទល់នឹង ០។ ចុះប្រិយមិត្ត Camenws
វិញ អាចទស្សន៍ទាយបានទេថាក្រុមណា ដែលជាក្រុមឈ្នះក្នុងរាត្រីយប់ថ្ងៃសុក្រនេះ?
ខាងក្រោមនេះជាតារាងក្រុមប្រកួតរបស់ក្រុមដ៏ទៃទៀត៖
បញ្ជាក់៖ រាល់ការទស្សន៍ទាយខាងលើនេះ គ្រាន់តែជាការកំសាន្តតែប៉ុណ្ណោះ
ដោយ៖ រ័ត្ន