CamNews

ប្លែកៗ 

លុតជង្គង់សុំទាន យកប្រាក់មកបញ្ចុះទម្ងន់

ដោយមិនមានជម្រើស Sam Hai Jian ត្រូវបន្ដដើរសុំទាន ដើម្បីយកប្រាក់មកព្យាបាលជម្ងឺធាត់
របស់ខ្លួន។
កាលពីថ្ងៃទី ៨សីហាកន្លងទៅ នៅក្នុងក្រុង Jiangbei ប្រទេសចិន មានករណីសុំទានដ៏គួរឱ្យចាប់
អារម្មណ៍មួយ បានកើតឡើង។ នៅទីនោះ គេឃើញមានបុរសធាត់ម្នាក់ កំពុងលុតជង្គង់សុំទាន
នៅកណ្ដាលទីប្រជុំជន។
បុរសនោះ បានសរសេរសារធំមួយ ដែលក្នុងនោះបានបញ្ជាក់ពីហេតុផល
ច្បាស់លាស់របស់ខ្លួន។
បុរសម្នាក់នេះ មានឈ្មោះថា Sam Hai Jian អាយុ ២៩ឆ្នាំ។ Sam Hai Jian ​បានឱ្យដឹងថា គាត់បាន
ដើរសុំទានអស់រយៈពេលកន្លះឆ្នាំមកហើយ ប៉ុន្ដែដោយសារមានរាងកាយធាត់បែបនេះ ទើបពុំសូវ
មានគេដាក់ទាន។

ដោយមិនមានជម្រើស Sam Hai Jian ត្រូវបន្ដដើរសុំទាន ដើម្បីយកប្រាក់មកព្យាបាលជម្ងឺធាត់របស់
ខ្លួន។
គេបានដឹងថា កាលពីអាយុ ៨ឆ្នាំ ដោយសារតែការព្យាបាលជម្ងឺ និងញ៉ាំថ្នាំច្រើនពេក Sam Hai Jian
ក៏កើតជម្ងឺធាត់បែបនេះ។ ចប្ចុប្បន្ន Sam Hai Jian មានទម្ងន់ ១៦០គីឡូក្រាម ប៉ុន្ដែខែខ្លះ ទម្ងន់នេះ
បានកើតឡើងដល់ ជិត ២០០គីឡូក្រាម៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14