CamNews

សុខភាព 

ចង់ស្រកទំងន់ដែររឺទេ? ភេសជ្ជៈកំពូល ៥យ៉ាង ជួយសំរកទំងន់បានយ៉ាងឆាប់រហ័ស និង ធ្វើឲមានសុខភាពល្អ

បើសិនជាអ្នកសំរេចចិត្ត សំរកទំងន់ នោះអ្នកត្រូវដឹងថា វិធីតែមួយគត់ ដែលអាចសំរេចបំណង របស់ អ្នកបាន គឺត្រូវ ផ្សារភ្ជាប់ ការហាត់ប្រាណ​ ជាមួយនឹង របបអាហារដែលមានជីវជាតិ សមតុល្យ និង នាំមកនូវសុខភាពល្អ។ យ៉ាងណាមិញ មានភេសជ្ជៈមួយចំនួន ដែលអាចជួយកាត់បន្ថយខ្លាញ់ និង សំរកទំងន់ បានយ៉ាងឆាប់រហ័ស ជាងវិធីដែលអ្នកធ្លាប់បានធ្វើ។ ភេសជ្ជៈ ទាំងនោះមានដូចជា៖



. ទឹកផ្លែឈើ
 ទឹកផ្លែឈើគឺជាមិត្តដ៏គួរឲទុកចិត្តបំផុត ក្នុងការប្រឆាំងនឹងការឡើងទំងន់។ អ្នកអាចធ្វើវាបានដោយងាយ ដោយគ្រាន់តែប្រើផ្លែឈើ រឺ បន្លែ រឺក៏ផ្សំវាចូលគ្នា។ ផ្លែក្រូចឆ្មារ មានសមត្ថភាពខ្ពស់ ក្នុងការ បន្សាប ជាតិពុល ដូច្នេះប្រសិនបើអ្នកកំពុងស្វែងរកអាហារណា ដែលជួយកំចាត់ជាតិពុលអាក្រក់ក្នុងខ្លួន អ្នកចាំបាច់ត្រូវតែប្រើក្រូចឆ្មារ នៅក្នុងការកិនយកទឹក ចំណែកឯ ខ្ញី ការ៉ុត រឺផ្លែប៉ោម ក៏អាចប្រើបានដែរ​​ ដែលវាអាចជួយក្នុងការរំលាយអាហារបានល្អ។ ការបរិភោគ ទឹកផ្លែឈើ ១កែវ ក្នុង១សប្តាហ៏ នឹងអាចជួយឲអ្នកជៀសផុតពីបញ្ហាទាំងនោះបាន។ ទឹកផ្លែឈើទាំងនេះ មានអត្ថប្រយោជន៏ទ្វេដង ដោយវាអាច ជួយបន្សាបជាតិពុលផង និង ជួយសំរកទំងន់បានយ៉ាងលឿនតាមបែបធម្មជាតិ។

.ទឹកបន្លែ
ទឹកបន្លែមានដូចជា ស្ពៃក្តោប ផ្កាខាត់ណាស រឺបៃតង អាចជួយអ្នកឲស្រកទំងន់ បានរយៈពេលយូរ។ មិនថាអ្នកគាបវាយកទឹក រឺគាបលាយជាមួយ នឹងផ្លែឈើដទៃទៀតក៏ដោយ ក៏បន្លែទាំងនេះ នៅតែជាអាវុធ ប្រឆាំងនឹងជាតិខ្លាញ់ ព្រមទាំងបណ្តេញជាតិពុល យ៉ាងមានប្រសិទ្ធិភាព។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកវា នៅអាចជួយធ្វើឲកំរិតអរម៉ូននៅក្នុងខ្លួនរបស់អ្នកមានសមតុល្យថែមទៀតផង។



.តែបៃតង
តែបៃតង​ត្រូវបានប្រើអស់រយៈពេលរាប់រយឆ្នាំមកហើយ ដោយសារតែអត្ថប្រយោជន៏ដ៏សំបើមរបស់ វា។ ទោះបីជាអ្នកគ្មានពេលវេលាគ្រប់គ្រាន់ រឺមិនចូលចិត្តហាត់ប្រាណ អ្នកគ្រាន់តែទទួលទានទឹកតែ១កែវ ក្នុង១ថ្ងៃ នឹងអាចជួយកំចាត់ជាតិខ្លាញ់ បានយ៉ាងលឿន ដោយសារការកើនឡើងនៃមេតាប៉ូលីស។ តែ អាចកាត់បន្ថយកាឡូរី និងជួយបង្កើនថាមពល ព្រមទាំងកាត់បន្ថយការឃ្លានចំណីអាហារផងដែរ។


. ទឹកផ្លែសារី និង Cranberry
ទឹកផ្លែឈើ មានរសជាតិឆ្ងាញ់ ងាយស្រួលធ្វើ និង សំបូរទៅជីវជាតិជាច្រើន ដូចជាវីតាមីន និង ជាតិដែក ជាដើម។ មានផ្លែឈើច្រើនប្រភេទ ដែលអ្នកអាចជ្រើសរើសបាន ប៉ុន្តែផ្លែសារី និង Cranberry មានរសជាតិឆ្ងាញ់ជាងគេ។ ផ្លែឈើទាំងពីរប្រភេទនេះ អាចជួយសំរកទំងន់ និង បង្កើនកំរិតថាពល ហើយថែមទាំងផ្តល់នូវ វីតាមីន និង ប្រូតេអ៊ីន ដែលយើងត្រូវការប្រចាំថ្ងៃទៀតផង។ ផ្លែសារី សំបូរទៅដោយ ម៉ាញេស្យូម ប៉ូតាស្យូម ផូរស្វ័រ វីតាមីនសេ និង កាល់ស្យូម រីឯ ផ្លែ Cranberry មានសារៈសំខាន់ក្នុងការការពារ កុំឲកើតមានជំងឺក្រពះ។

.កាហ្វេខ្មៅ

ជាការពិត កាហ្វេខ្មៅ ផ្តល់នូវគុណប្រយោជន៏យ៉ាងសំបូរបែប ដល់សុខភាព។ វាមិនត្រឹមតែ អាចបន្ថយ​ ហានិភ័យ នៃការកើត ជំងឺមហារីកប្រភេទជាក់លាក់ណាមួយប៉ុណ្ណោះទេ ថែមទាំង ជួយការពារកុំឲមាន ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងថែមទៀតផង។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់សំរកទំងន់ដោយ ប្រើកាហ្វេខ្មៅ អ្នកត្រូវចាំថា មិនត្រូវប្រើវាជាមួយនឹង ទឹកដោះគោ រឺ ស្ករសទេ ពីព្រោះជាតិផ្អែមទាំងនេះ អាចធ្វើឲជាតិកាល់ឡូរីនៅក្នុងកាហ្វេខ្មៅកើនឡើងបាន។

 

 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  lifespan 


Tags: Top 5 Drinks Lose Weight health