អាមេរិក៖ Angelina Jolie បានបំបែកការស្ងៀមស្ងាត់របស់នាងទាំងអារម្មណ៍ក្រៀមក្រំ ពាក់ព័ន្ធនឹងរឿងលែងលះជាមួយ ស្វាមីបន្ទាប់ពីអ្នកទាំងពីរនៅជាប់ ក្តីក្តាំរឿងឃុំគ្រងកូនៗទាំង៦ ប៉ុន្តែតារាហូលីវូតដ៏ល្បីរូបនេះនិយាយ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ ពិធីករកាលពីថ្ងៃទី១៩ កុម្ភៈនេះថា We are a family ដែលមានន័យថា យើងគឺជាគ្រួសារមួយ ដូច្នេះជម្លោះរឿងថែរក្សាកូនៗក៏អាចនឹងបញ្ចប់ឆាប់ដែរ។
នៅពេលត្រូវ BBC World News សាកសួរពីដំណោះស្រាយ លើបញ្ហាឃុំគ្រងកូន Angelina ហាក់បន្ទន់ឥរិយាបថច្រើនលើរឿង នេះដែលនាងបញ្ជាក់ថាយ៉ាងណាក៏ពួកគេ នៅតែជាគ្រួសារនិងបន្តដោះស្រាយ បញ្ហាដោយសន្តិវិធីដើម្បីបញ្ចប់ អ្វីដែលនៅសេសសល់។ Angelina បញ្ជាក់ថា នាងមិនឯកាទេហើយមនុស្សជាច្រើន ក៏ធ្លាប់រស់នៅក្នុងស្ថាន ភាពនេះដែរ អ្វីដែលតារាស្រីរូបនេះផ្តោតសំខាន់គឺ មានតែកូនតែនាងក៏មិនចង់និយាយ អ្វីច្រើនទេក្នុងពេលដ៏លំបាកនេះតែ វាគ្រាន់តែចំណាយពេល ពីរបីខែប៉ុណ្ណោះ។
ការបញ្ជាក់របស់ Angelina Jolie ចង់ឲ្យ មហាជនដឹងថា នាងគឺជាតំណាងរបស់កូនៗទាំងអស់ ហើយសង្ឃឹមថានាងអាចនាំពួកគេ ធ្វើដំណើរកំសាន្តជុំវិញពិភព លោកដែលនាំឲ្យកូនៗបានឃើញពី បញ្ហាមនុស្សក្នុងសង្គមនិង ចេះគិតពីអ្វីដែលត្រឹមត្រូវ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង